(English) នៅក្នុងពិធីប្រារព្ធខួបរដូវកាលទី ១០០ លីគបាល់ទាត់ជប៉ុន J-League 1 បានបង្កើតច្បាប់ថ្មីដ៏សំខាន់មួយសម្រាប់ដូវកាល២០២៦។ ច្បាប់ថ្មីនេះបានចែងថា ប្រសិនបើការប្រកួតស្មើគ្នាបន្ទាប់ពី ៩០ នាទីគ្មានការបន្ថែមម៉ោងនោះទេ ការកាត់ក្តី នឹងត្រូវបានសម្រេចដោយការទាត់បាល់ប៉េណាល់ទី។ អ្នកឈ្នះក្នុងការទាត់បាល់ប៉េណាល់ទី នឹងទទួលបាន ២ ពិន្ទុ ខណៈដែលក្រុមចាញ់ទទួលបាន ១ ពិន្ទុ។ ច្បាប់ចាស់ក្រុមដែលឈ្នះក្នុងម៉ោងប្រកួតធម្មតានៅតែមិនផ្លាស់ប្តូរ គឺអ្នកឈ្នះទទួលបាន ៣ ពិន្ទុ និងអ្នកចាញ់ ០។ ច្បាប់នេះអនុវត្តចំពោះតែរដូវកាលផ្លាស់ប្តូរឆ្នាំ ២០២៦ ដែលនឹងចាប់ផ្តើមពីខែកុម្ភៈ ដល់ខែមិថុនា។

ជាមួយគ្នានេះដែរ លីគកំពូលរបស់ជប៉ុនកំពុងរៀបចំប្រតិទិនថ្មីរបស់ខ្លួនជាមួយនឹងរដូវកាលអឺរ៉ុប ដែលនឹងចាប់ផ្តើមនៅពេលក្រោយក្នុងខែសីហា ឬខែកញ្ញា ផងដែរ។ អ្នករៀបចំលីគនិយាយថា គោលបំណងគឺដើម្បីបង្កើនភាពរំភើបដោយការទាត់បាល់ប៉េណាល់ទី និងកាត់បន្ថយចំនួននៃការស្មើ ស្របពេលដែលច្បាប់នេះជាផ្លូវការត្រូវអនុវត្តន៍ជាបណ្ដោះអាសន្ន មន្ត្រីទទួលស្គាល់ថាអនាគតរបស់វាអាចត្រូវបានពិចារណាឡើងវិញ ប្រសិនបើវាបង្ហាញថាមានប្រជាប្រិយភាព៕