(English) លោក Joan Laporta បានលាលែងពីតំណែងប្រធានក្លិប Barcelona តាមការគ្រោងទុកកាលពីថ្ងៃចន្ទ ដើម្បីមានសិទ្ធិបោះឆ្នោតឡើងវិញនៅថ្ងៃទី១៥ ខែមីនា។ លោក Laporta និងសមាជិកក្រុមប្រឹក្សាភិបាលមួយចំនួនបានលាលែងពីតំណែង ដើម្បីពួកគេអាចក្លាយជាបេក្ខជនម្តងទៀត។ ការលាលែងពីតំណែងនេះត្រូវបានប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំធម្មតារបស់ក្រុមប្រឹក្សាភិបាល៕

ក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន រួមទាំងប្រធានក្លឹបថ្មីលោក Rafael Yuste នឹងចូលកាន់តំណែងរហូតដល់ថ្ងៃទី៣០ខែមិថុនា នៅពេលដែលអាណត្តិបច្ចុប្បន្នបានបញ្ចប់។ វានឹងជាការបោះឆ្នោតប្រធានក្លិបលើកទី ១៥ ក្នុងប្រវត្តិសាស្ត្រក្លិប ចាប់តាំងពីការបោះឆ្នោតលើកដំបូងនៅឆ្នាំ ១៩៥៣ មកម្ល៉េះ។ លោក Laporta គឺជាប្រធានក្លិបពីឆ្នាំ ២០០៣-២០១០ និងចាប់តាំងពីឆ្នាំ ២០២១។ លោកនឹងប្រឈមមុខនឹងការប្រឆាំងនៅក្នុងការបោះឆ្នោតលើកក្រោយនេះផងដែរ៕
ប្រភព៖ AP