(English) Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា បដិសេធមិនចូលទីលានប្រកួតទល់នឹងក្រុម Al-Riyadh នៅវេលាម៉ោង១០និង១៥នាទី យប់ថ្ងៃចន្ទនេះទេ។ នេះយោងតាមការចេញផ្សាយរបស់គេហទំព័រ Givemesport.com កាលពីថ្ងៃចន្ទទី០២ ខែកុម្ភះ ឆ្នាំ២០២៦។ ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក Fabrizio Romano បានបង្ហាញថា Ronaldo នឹងខកខានការប្រកួត។ លោកបន្ថែមថាអវត្តមានរបស់គេមិនទាក់ទងនឹងបញ្ហារាងកាយ ឬបន្ទុកការងារទេ។ យោងតាមសារព័ត៌មានព័រទុយហ្គាល់ A Bola តាមរយៈ AS និង Flashscore បានឲ្យដឹងថា Ronaldo បដិសេធមិនលេងឱ្យ Al-Nassr ដោយសារតែគេ មិនពេញចិត្តនឹងការគ្រប់គ្រងក្រុម ដែលត្រូវបានអនុវត្តដោយមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF)។

របាយការណ៍នេះពន្យល់ថា Cristiano ខឹងនឹងរបៀបដែល PIF កំពុងដោះស្រាយបញ្ហារបស់ក្លិប Al-Nassr បើប្រៀបធៀបទៅនឹងគូប្រជែងរបស់ពួកគេ -ជាពិសេស Al-Hilal ដែលត្រៀមខ្លួនចុះហត្ថលេខាលើខ្សែប្រយុទ្ធដ៏ល្បីល្បាញ Karim Benzema ពី Al-Ittihad។ Al-Hilal ដែលបានចំណាយប្រាក់យ៉ាងច្រើនកាលពីរដូវក្តៅមុនលើកីឡាករល្បីៗជាច្រើនរួមទាំងខ្សែប្រយុទ្ធ Liverpool Darwin Nunez និងខ្សែការពារឆ្វេង Theo Hernandez របស់ AC Milan បានឈានដល់កិច្ចព្រមព្រៀងជាង៣០លានដុល្លារជាមួយខ្សែប្រយុទ្ធបារាំងអាយុ១៨ ឆ្នាំ Kader Meite ហើយឥឡូវនេះត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ថែម Benzema ទៅក្នុងជួររបស់ពួកគេ៕