(English) Mario Balotelli ចូលរួមជាមួយក្លិបលំដាប់ទីពីររបស់ប្រទេសអារ៉ាប់រួម
២០-មករា-២០២៦

(English) អតីតខ្សែប្រយុទ្ធអ៊ីតាលី Mario Balotelli បានចូលរួមជាមួយក្លិប Al-Ittifaq នៅក្នុងលីគលំដាប់ទីពីររបស់ប្រទេសអារ៉ាប់រួម ដោយគ្មានតម្លៃខ្លួន (Free Agent)។ កីឡាករវ័យ ៣៥ ឆ្នាំរូបនេះបច្ចុប្បន្នមានតម្លៃទីផ្សារត្រឹមតែជាង ៥០ ម៉ឺនដុល្លារប៉ុណ្ណោះ។ Al-Ittifaq បានចេញផ្សាយវីដេអូមួយអំពីការចុះហត្ថលេខាលើកិច្ចសន្យារបស់ Balotelli ហើយក្នុងអំឡុងពេលនោះខ្សែប្រយុទ្ធរូបនេះបាននិយាយថា៖ ក្លិបមានគោលដៅ និងផែនការដ៏ល្អឥតខ្ចោះ ហើយខ្ញុំសង្ឃឹមថានឹងជួយពួកគេរកគ្រាប់បាល់បានច្រើនតាមដែលអាចធ្វើទៅបាន។

អតីតយុវជនរបស់ Inter Milan លោក Balotelli ធ្លាប់លេងឱ្យក្លិបកំពូលៗរួមមាន៖ Manchester City, Liverpool និង AC Milan ជាដើម។ Al-Ittifaq គឺជាក្លិបទី១៣ នៃអាជីពរបស់គេ ដោយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ។ ការបង្ហាញខ្លួនប្រកួតប្រជែងចុងក្រោយរបស់ Balotelli បានកើតឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅពេលដែលគេបានលេងឱ្យ Genoa ក្នុងការប្រកួត Serie A ចាញ់ Napoli ​២-១។ បន្ទាប់ពីកិច្ចសន្យារបស់គេជាមួយ Genoa ផុតកំណត់នៅខែកក្កដា ឆ្នាំ២០២៥ គេបានចំណាយពេលប្រាំមួយខែដោយគ្មានក្លិប៕