(English) គ្រាប់បាល់២គ្រាប់របស់ Raphinha បានជួយឲ្យក្លឹបអ្នកមានបុណ្យ Barcelona យកឈ្នះក្រុម Real Madrid ដោយលទ្ធផល ៣-២ កាលពីថ្ងៃអាទិត្យ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Spanish Super Cup នៅក្នុងទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត។ នេះគឺជាពានរង្វាន់ Super Cup លើក១ សម្រាប់កំណែទម្រង់ថ្មីដែលមាន៤ក្រុម និងជាពានទី១៦ សម្រាប់ក្រុម Barcelona ច្រើនជាងក្លិបដទៃទៀត។ ក្រុម Madrid ស្ថិតនៅលំដាប់ទីពីរជាមួយនឹងពានរង្វាន់ចំនួន ១៣។

ក្រុម Barcelona គឺជាជើងឯកលីគដំបូងគេក្នុងរយៈពេលប្រាំបីរដូវកាលដែលឈ្នះពានរង្វាន់ Super Cup និងជាក្រុមដំបូងគេដែលរក្សាពានរង្វាន់នេះចាប់តាំងពីក្រុមរបស់លោក Pep Guardiola ឈ្នះបីលើកជាប់ៗគ្នាក្នុងឆ្នាំ២០១០ ២០១១ និង ២០១២។ គ្រាប់បាល់កាត់ក្តីឈ្នះនៅនាទីទី ៧៣ របស់ Raphinha បានកើតឡើងដោយចៃដន្យ បន្ទាប់ពីគាត់បានរអិលដួលពេលកំពុងស៊ុត ហើយការស៊ុតនោះបានផ្លាតចេញពីខ្សែការពាររបស់ក្រុម Madrid គឺ Raúl Asencio ដើម្បីបញ្ឆោតអ្នកចាំទី Thibaut Courtois។
ជាការកត់សម្គាល់ផងដែរ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Clasico បានបញ្ចប់ដោយភាពមមាញឹកនៃវគ្គទីមួយ នៅពេលដែលគ្រាប់បាល់បីគ្រាប់នៅម៉ោងបន្ថែមត្រូវបានស៊ុតបញ្ចូលទីមុនពេលសម្រាក ពីរគ្រាប់ដោយក្រុម Real Madrid និងមួយគ្រាប់ដោយក្រុម Barcelona។ ក្រុម Barcelona បានយកឈ្នះក្រុម Madrid ៥-២ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន នៅពេលដែល Raphinha ក៏រកបានពីរគ្រាប់ផងដែរ។ បន្ទាប់ពីទទួលបានជ័យជម្នះ Raphinha បាននិយាយ បាននិយាយថា យើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។ ខ្ញុំមានអារម្មណ៍រំជួលចិត្តនៅចុងបញ្ចប់នៃការប្រកួត យើងត្រូវការជ័យជម្នះបែបនេះ៕
