(English) Real Madrid មានតម្លៃបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០២៥
២៩-ធ្នូ-២០២៥

(English) យោងតាមរបាយការណ៍របស់ Transfermarkt ដែលត្រូវបានគេហទំព័ រYahoo.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃអាទិត្យទី ២៨ ធ្នូ ២០២៥ បានឲ្យដឹងថា៖ Real Madrid គឺជាក្លិបដែលមានតម្លៃថ្លៃបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៥។ Real Madrid មាន​ចំនួនតម្លៃជាង ១,៦២ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ចុង​ឆ្នាំ២០២៥ បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​ក្លឹប​ដទៃ​ទៀត​នៅ​ក្នុង​លីគ​កំពូលទាំង៥របស់អឺរ៉ុប។ ក្រុមដែលឈរនៅចំណាត់ថ្នាក់ទី២គឺ Arsenal ដែលមានតម្លៃជាង១,៥ ពាន់លានដុល្លារ ខណៈដែលក្រុម Manchester City និង PSG ស្ថិតនៅចំណាត់ថ្នាក់លេខ៣ស្ទួន  ដែលមានតម្លៃ១,៤ពាន់លានដុល្លារ។ ក្រុម Chelsea ស្ថិតនៅចំណាត់ថ្នាក់លេខ៥មានតម្លៃ១,៣ពាន់លានដុល្លារ។

ចំណែកក្រុមគូប្រជែងដ៏សំខាន់របស់ Real Madrid គឺក្រុម Barcelona ស្ថិតនៅលំដាប់ទីប្រាំមួយនៅក្នុងបញ្ជី ហើយជាក្រុមអេស្ប៉ាញដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតទីពីរ ដែលមានតម្លៃ១,៣ពាន់លានដុល្លារ។ ក្រុម Liverpool គឺជាក្រុមចុងក្រោយដែលមានតម្លៃលេីសពី១,២ពាន់លានដុល្លារ។ ក្រុម Bayern Munich, Tottenham Hotspur និង Manchester United ស្ថិតនៅលំដាប់កំពូលទាំងដប់ ដោយមានតម្លៃជាង១ពាន់លានដុល្លារ,ជាង១ពាន់លាន និង៨៤៦ លានដុល្លាររៀងៗខ្លួន៕