(English) Lamine Yamal បានយកឈ្នះ Ousmane Dembele ដើម្បីឈ្នះពានរង្វាន់ខ្សែប្រយុទ្ធល្អបំផុតប្រចាំឆ្នាំ ២០២៥ នៅក្នុងពិធីប្រគល់ពានរង្វាន់ Globe Soccer Awards ដែលបានប្រារព្ធឡើងនៅទីក្រុងឌូបៃ។

ក្រៅពីពានរង្វាន់ខ្សែប្រយុទ្ធល្អបំផុតប្រចាំឆ្នាំ កីឡាករ វ័យក្មេងរបស់ក្លិប FC Barcelona រូបនេះក៏បានឆក់យកការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយទទួលបានពានរង្វាន់២បន្ថែមទៀតគឺ ពានរង្វាន់កីឡាករអាយុក្រោម ២៣ ឆ្នាំល្អបំផុតរបស់ LaLiga និងពានរង្វាន់ Maradona ដ៏មានកិត្យានុភាព ដែលផ្តល់ជូនដល់កីឡាករវ័យក្មេងដែលមានទេពកោសល្យល្អបំផុត។ បន្ថែមជាមួយនឹងពានរង្វាន់ កីឡាករ Lamine ក៏បានទទួលកាដូនាឡិកាពិសេស Jacob & Co. Bugatti Chiron Tourbillon តម្លៃជាង ៤០ម៉ឺន ដុល្លារ៕
