(English) លុបចោលផែនការប្រកួតក្របខណ្ឌ Serie A នៅអូស្ត្រាលី
២៥-ធ្នូ-២០២៥

(English) ប្រធានលីគបាល់ទាត់ Serie A និងអ្នករៀបចំក្នុងស្រុកបានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទដោយនិយាយថាគម្រោងប្រកួតបាល់ទាត់ ក្របខ័ណ្ឌ Serie A រវាងក្រុម AC Milan និង Como នៅអូស្ត្រាលីត្រូវបានផ្អាក។ លោក Ezio Simonelli ប្រធាន Serie A បាននិយាយថា៖ ថ្មីៗនេះសហព័ន្ធបាល់ទាត់អាស៊ី បាននិយាយសំណើនេះមានបញ្ហាស្មុគស្មាញនិងមិនអាចទទួលយកបាន ដែលធ្វើឱ្យការរៀបចំការប្រកួតមិនអាចទៅរួច។ ក្រុម AC Milan បាននឹងកំពុងស្វែងរកទីតាំងថ្មី ជំនួសដើម្បីប្រកួតនៅពេលដែលពហុកីឡដ្ឋាន San Siro របស់ខ្លួនមិនអាចប្រើបានដោយសារតែពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងា Milan Cortina។

វានឹងក្លាយជាការប្រកួតក្នុងស្រុកលើកដំបូងពីលីគកំពូលទាំងប្រាំរបស់អឺរ៉ុបដែលលេងនៅខាងក្រៅទ្វីប។ ក្រុម AC Milan និង Como មានចម្ងាយតិចជាងមួយម៉ោងពីគ្នា។ ការប្រកួតនៅថ្ងៃទី៨ខែកុម្ភៈមិនទាន់រកបានទីតាំងថ្មីនៅឡើយទេ។ គួររំឭកថា ការប្រកួតមួយផ្សេងទៀតដែលបានគ្រោងទុកនៅក្រៅប្រទេស គឺការប្រកួតរវាងក្លិប Barcelona និង Villarreal របស់ក្របខណ្ឌ La Liga នៅទីក្រុង Miami សហរដ្ឋអាមេរិក ក្នុងខែនេះ ត្រូវបានលុបចោលកាលពីខែតុលា បន្ទាប់ពីការតវ៉ាដោយកីឡាករ និងអ្នកគាំទ្រនៅប្រទេសអេស្ប៉ាញ៕

ប្រភព៖ AP