(English) លោក Johannes Holzmueller មន្ត្រីជាន់ខ្ពស់ផ្នែកនវានុវត្តន៍(អ្នកបង្កីតគំនិតឬវិធីសាស្ត្រថ្មី )បាននិយាយនៅមុនថ្ងៃចាប់ឆ្នោតប្រកួតបាល់ទាត់ពិភពលោកថា FIFA កំពុងពិចារណាដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីចំនួន២ទៀតគឺការបំពាក់កាំមេរ៉ាលើអាជ្ញាកណ្តាលនិងប្រព័ន្ធប្រាប់ពេលវេលាបាល់ Offside លឿនរហ័សជាងមុននៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ដែលរៀបចុះដោយសហម្ចាស់ផ្ទះអាមេរិក កាណាដា និង ម៉ិកស៊ិក។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័កាលពីថ្ងៃសុក្រទី៥ ធ្នូ ២០២៥។

លោក Johannes Holzmueller បាននិយាយថា ស្ថាប័នគ្រប់គ្រងចង់ពង្រីកការប្រើប្រាស់ប្រព័ន្ធកាមេរ៉ាបំពាក់លើរាងកាយអាជ្ញាកណ្តាល និងកំណែទម្រង់ប្រព័ន្ធប្រាប់ពេលវេលាឆាប់រហ័សពេលបាល់ offside ។ប្រព័ន្ធពាក់កណ្តាលស្វ័យប្រវត្តិ ទាំងពីរនេះ ត្រូវបានសាកល្បងនៅក្នុងព្រឹត្តិការណ៍ប្រកួត Club World Cup រួចហើយ៕ប៉ុន្តែត្រូវការ ការអនុម័តពីនិយតករជាមុនសិន។ លោក Holzmueller បាននិយាយនៅក្នុងវេទិកាមួយកាលពីថ្ងៃព្រហស្បតិ៍ថា យើងចង់បន្តភាពជោគជ័យនៃព្រឹត្តិការណ៍ FIFA Club World Cup ដែលបានកើតឡើងនៅឆ្នាំនេះនៅសហរដ្ឋអាមេរិក ជាកន្លែងដែលយើងបានសាកល្បងកាមេរ៉ាសុវត្ថិភាពសម្រាប់អាជ្ញាកណ្តាលដោយជោគជ័យ។ លោកបានបន្ថែមថា ប្រព័ន្ធដែលមានស្លាកសញ្ញា “អាជ្ញាកណ្តាលជាមួយអ្នក” បានបញ្ចូលរូបភាពទៅក្នុងកម្មវិធីផ្សាយផ្ទាល់តាមទូរទស្សន៍ និងនៅលើអេក្រង់យក្សនៃពហុកីឡដ្ឋាន ដើម្បីបង្ហាញអ្នកទស្សនា “អ្វីដែលអាជ្ញាកណ្តាលបានឃើញនៅក្នុងពេលវេលាពិសេសនោះ”។

គួររំឭកថាកាលពីសប្តាហ៍មុនស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA កំពុងស្នើការកែសម្រួលវីដេអូជំនួយការអាជ្ញាកណ្តាល ហៅកាត់ថា (VAR) សំខាន់ៗចំនួនពីរផងដែរ មុនព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រTribunaកាលពីថ្ងៃពុធទី៣ ធ្នូ ២០២៥។ យោងតាមកាសែត The Times វិសាលភាពនៃការប្រើប្រាស់ ប្រព័ន្ធ VAR ថ្មី២នេះ នឹងត្រូវបានអនុញ្ញាតឱ្យមន្ត្រីពិនិត្យឡើងវិញនូវការសម្រេចចិត្តលើការទាត់បាល់ជ្រុង និងកាតលឿងទីពីរ៕