(English) លោក Rio Ferdinand នឹងដឹកនាំការចាប់ឆ្នោតព្រឹត្តិការណ៍ World Cup ២០២៦ រួមជាមួយកីឡាករ អាមេរិកល្បីៗ រួមទាំងលោក Tom Brady និងលោក Shaquille O’Neal ផងដែរ។ វីរបុរសក្រុម Manchester United រូបនេះ ត្រូវបានបញ្ជាក់ថាជា «អ្នកដឹកនាំ» របស់ FIFA សម្រាប់ព្រឹត្តិការណ៍ថ្ងៃសុក្រនេះ នៅទីក្រុង Washington DC។

អ្នកគាំទ្រអង់គ្លេសសង្ឃឹមថា Ferdinand អាចនាំសំណាងឲ្យប្រទេសអង់គ្លេស ខណៈដែលពួកគេសង្ឃឹមថានឹងជៀសវាងពូលមរណៈដែលពាក់ព័ន្ធនឹងក្រុមខ្លាំងៗដូចជា អ៊ុយរូហ្គាយ ស្កុតឡែន និងហ្គាណា។ ព្រឹត្តិការណ៍នៅមជ្ឈមណ្ឌល Kennedy ក៏នឹងមានវត្តមានតារាចម្រៀងប៉ុបអង់គ្លេស Robbie Williams រួមសម្តែងជាមួយអ្នកចម្រៀងអាមេរិក Nicole រួមទាំងតារាចម្រៀងអ៊ីតាលី Andrea Bocelli ផងដែរ។ ជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិក Donald Trump នឹងទទួលបានពានរង្វាន់សន្តិភាព FIFA ដំបូងគេបង្អស់៕