ads
(Khmer) Zidane ថាមនុស្សជាច្រើនស្អប់ Neymar តែសម្រាប់លោកវិញចូលចិត្តគេណាស់!
01-January-2022
(Khmer) លោក Zinedine Zidane ដែលជាអតីតគ្រូបង្វឹករបស់ Real Madrid បានលើកឡើង មនុស្សជាច្រើនមិនសូវចូលចិត្ត Neymar ឡើយ ដោយសាររូបគេ ចូលចិត្តប្រើបញ្ចេកទេសញាក់បាល់ខ្លាំងពេក ប៉ុន្តែ សម្រាប់លោកមិនយល់ឃើញបែបនេះឡើយ។ Zidane tuyên bố không mua cầu thủ trong mùa Đông Neymar បច្ចុប្បន្នដែលមានវ័យ២៩ឆ្នាំ ជា កីឡាករម្នាក់ដែលចូលចិត្តបង្ហាញបច្ចេកទេសញាក់បាល់ គ្រប់គ្រងបាល់ នៅលើទីលាន ពោល រូបគេប្រៀបដូចជាលោក Ronaldinho អីចឹង ដែលពូកែក្នុងការច្នៃក្បាច់ញាក់បាល់ដែលមើលទៅហាក់ដូចជាទាក់ទាញមែនទែន ប៉ុន្តែ ពេលខ្លះវាប្រែទៅជាការទទួលបានការមិនចូលចិត្តពីអ្នកគាំទ្រទៅវិញ។ លោក Zidane បាននិយាយថា៖
«មានមនុស្សជាច្រើនដែលស្អប់ Neymar ពីព្រោះគេជាកីឡាករដែលចូលចិត្តបង្ហាញបច្ចេកទេសញាក់បាល់។ សម្រាប់ខ្ញុំវិញ មើលឃើញគាត់ជាកីឡាករដ៏ពិសេសម្នាក់ ពីព្រោះគាត់បានធ្វើរឿងដែលកីឡាករផ្សេងៗមិនអាចធ្វើបាន ហើយ អ្នកទាំងនោះក៏មិនល្អដល់ Neymar ដែរ៕»
ads