


(Khmer) យោងតាមកំណត់ត្រារបស់ក្លិបដែលត្រូវបានគេហទំព័រ Givemesport.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃពុធទី២៥ ធ្នូ ២០២៤ បានឲ្យដឹងថា អតីតខ្សែប្រយុទ្ធ Rooney គឺជាកីឡាករដែលស៊ុតបញ្ចូលទីឲ្យក្លិបបិសាចក្រហម Manchester United ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្ត។
ប្រភពដដែលបានឲ្យដឹងថា Rooney ស៊ុតបញ្ចូលទីបាន២៥៣គ្រាប់ក្នុងការបង្ហាញវត្តមាន ៥៥៩ប្រកួតក្នុងរយៈពេល១៣ឆ្នាំ ឈរចំណាត់ថ្នាក់កំពូលតារាងនៃការរកគ្រាប់បាល់បញ្ចូលទី។ Wayne rooney បានមករួមរស់ជាមួយManchester United តាំងពីឆ្នាំ ២០០៤ដល់២០១៧ បន្ទាប់ផ្លាស់មកពីក្លិប Everton។បច្ចុប្បន្នលោកគឺគ្រូបង្វឹកក្លិប Plymouth។
ចំណែកឯចំណាត់ថ្នាក់លេខ២គ្រប់គ្រងដោយលោក Sir Bobby Charlton ស៊ុតបញ្ចូលទីបាន ២៤៩គ្រាប់ក្នុង ៧៥៨ប្រកួត។លោកធ្លាប់លេងឲ្យក្លឹបនេះចន្លោះឆ្នាំ ១៩៥៦-១៩៧៣ (រយៈពេល៧ឆ្នាំ)។
ដោយឡែកចំណាត់ថ្នាក់លេខ៣បានទៅកីឡាករសញ្ជាតិស្កុតឡែន Denis Law ស៊ុតបញ្ចូលទីបាន ២៣៧គ្រាប់ក្នុង ៤០៤ប្រកួត។ គាត់ធ្លាប់លេងឲ្យManchester United ចន្លោះឆ្នាំ ១៩៦២-១៩៧៣៕