(Khmer) ការលេងនៅក្នុងលីគកំពូលរបស់ចិន (CSL) គឺពិតជទទួលបានលុយគ្រាក់ៗទាំងគីបៗ ជាពិសេសប្រសិនបើស្ថានភាពរបស់កីឡាករម្នាក់ណានោះ ធ្លាប់បានលេងជាមួយក្លឹបធំៗជាច្រើនជុំវិញទ្វីបអឺរ៉ុប។
ទោះជាយ៉ាងណាក៏ដោយ មិនមែនតារាល្បីៗទាំងអស់សុទ្ធតែបានបង្ហាញគុណផលបានល្អនៅពេលកំពុងលេងនៅក្នុងប្រទេសចិននោះទេ។ ខាងក្រោមនេះ យើងរាយបញ្ជីកីឡាករឆ្នើមចំនួន ៧ នាក់ដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ តែបង្ហាញទម្រង់លេងមិនបានល្អក្នុងក្របខ័ណ្ឌ Chinese Super League ។
1. Carlos Tevez

អតីតកីឡាករ Manchester United និង Juventus បានចូលរួមជាមួយ Shanghai Shenhua ក្នុងឆ្នាំ ២០១៧ ហើយបានក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតទីពីរនៅលើពិភពលោកនៅពេលនោះ។ ប៉ុន្តែ Tevez មិនអាចឈរនៅទីនោះរឹងមាំបានទេ ដោយគាត់រកបានតែ ៤ គ្រាប់ប៉ុណ្ណោះក្នុងការប្រកួត ១៤ លើក។
2. Robinho

Robinho ធ្លាប់លេងឱ្យ Real Madrid និង Manchester City ប៉ុន្តែគាត់បរាជ័យក្នុងការតស៊ូក្នុងពេលវេលាលេងនៅប្រទេសចិន។ កីឡាករដែលជាប់ពន្ធនាគារពីបទរំលោភសេពសន្ថវៈស៊ុតបញ្ចូលទីបានតែ៣គ្រាប់ប៉ុណ្ណោះក្នុង១០ប្រកួត ខណៈពាក់អាវ Guangzhou Evergrande ក្នុងឆ្នាំ២០១៥។
3. Jo

Jo ធ្លាប់លេងនៅ English Premier League (EPL) ជាមួយ Manchester City និង Everton ប៉ុន្តែគាត់អាចស៊ុតបានតែ 6 គ្រាប់ប៉ុណ្ណោះក្នុង 17 ប្រកួតជាមួយ Jiangsu Suning ។
4. Nicolas Gaitan

Nicolas Gaitan បានចូលរួមជាមួយ Dalian Yifang ក្នុងឆ្នាំ 2018 ពី Atletico Madrid ជាមួយមិត្តរួមក្រុម Yannick Carrasco ។ កីឡាកររូបនេះបានបង្ហាញខ្លួនក្នុង 28 ប្រកួត និងស៊ុតបញ្ចូលទីបាន 2 គ្រាប់។
5. Hernanes

Hernanes បានចូលរួមជាមួយ Hebei China Fortune ក្នុងខែកុម្ភៈ ឆ្នាំ 2017 ហើយបន្ទាប់មកគាត់ត្រូវបានគេខ្ចីទៅ Sao Paulo បួនខែក្រោយមក។ ពេលត្រលប់មក Hebei ប្រទេសចិនវិញ Hernanes បានបង្ហាញខ្លួនតែ 13 ប្រកួតប៉ុណ្ណោះមុនពេលលក់ចេញ។
6. Anthony Modeste

Anthony Modeste អតីតខ្សែប្រយុទ្ធ Blackburn Rovers បានចូលរួមជាមួយ Tianjin Quanjian ក្នុងឆ្នាំ 2017 ។ បន្ទាប់ពីមួយឆ្នាំគាត់បានបាត់ខ្លួនភ្លាមៗ ហើយក្រោយមកបានចូលរួមជាមួយ FC Koln ក្នុងការប្រកួត Bundesliga ។ Modeste និង Tianjin បានជាប់ពាក់ព័ន្ធក្នុងការចេញពាក្យបណ្តឹងប្រឆាំងនឹងគ្នាទៅវិញទៅមក ហើយការផ្ទេររបស់គាត់ត្រូវបានចាត់ទុកថាជារឿងមិនសមហេតុផលបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ចិន។
7. Brown Ideye

Ideye បានចុះកិច្ចសន្យារយៈពេលពីរឆ្នាំកន្លះជាមួយ Tianjin Teda ក្នុងឆ្នាំ 2017។ មួយឆ្នាំក្រោយមក កីឡាកររូបនេះបានចូលរួមជាមួយក្លឹបអេស្ប៉ាញ Malaga ក្នុងលក្ខខ័ណ្ឌខ្ចីជើង ហើយបានបដិសេធមិនត្រលប់ទៅ Tianjin វិញ បន្ទាប់ពីខកខានមិនបានស៊ុតបញ្ចូលទីក្នុង 14 ប្រកួត។