(Khmer) ក្លិបបាល់ទាត់ណាខ្លះស្ថិតក្រោមកម្មសិទ្ធិរបស់ Red Bull?
24-December-2025

(Khmer) Red Bull គឺជាម៉ាកយីហោដែលបង្កើតក្លិបបាល់ទាត់យ៉ាងសកម្មនៅជុំវិញពិភពលោក។  មិន​ត្រឹម​តែ​បង្កើត​ក្លិប​មួយ​ចំនួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ចង់​ឱ្យ​ក្លិប​ទាំង​នេះ​តំណាង​ឱ្យ​ម៉ាក​សញ្ញា​របស់​ពួកគេ​ក្នុង​លក្ខខណ្ឌ​នៃ​ទម្រង់​លេង និង DNA បាល់ទាត់ផងដែរ។

ដូច្នេះ Red Bull ក៏សង្កត់ធ្ងន់ទៅលើការអភិវឌ្ឍន៍ពីមូលដ្ឋានយុវជបផងដែរ។ដុចជាសាងសង់សាលាបាល់ទាត់ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍យុវជនជាដើម។ ពួកគេមានគំរូកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ។ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដ៏ល្បីមកពីប្រទេសអូទ្រីសក៏បានចូលរួមឧបត្ថម្ភយ៉ាងសកម្មនូវព្រឹត្តិការណ៍កីឡាតាំងពីដើមរៀងមក។

វាគឺជាម៉ាកដែលបង្កើតឡើងដោយលោក Dietric Mateschitz និង Chaleo Yoodvidhya ក្នុងឆ្នាំ 1984 ។ ទីស្នាក់ការកណ្តាលរបស់ Red Bull ស្ថិតនៅក្នុងទីក្រុង Salzburg ប្រទេសអូទ្រីស។ ហើយសព្វថ្ងៃនេះពួកគេមានក្លឹបបាល់ទាត់ចំនួន 4 ។

1. RB Salzburg (អូទ្រីស)

Squad - FC Red Bull Salzburg

Red Bull បានទិញក្លិប Salzburg ក្នុងឆ្នាំ 2005។ វាបានក្លាយជាស្នូលដ៏សំខាន់នៃគម្រោងបាល់ទាត់របស់ពួកគេនៅអឺរ៉ុប និងជុំវិញពិភពលោក។ RB Salzburg គឺជាក្លឹបមួយដែលមានមូលដ្ឋាននៅប្រទេសអូទ្រីស ហើយប្រកួតប្រជែងនៅក្នុងលីគកំពូលអូទ្រីស Austrian Bundesliga ។

នៅពេលប្រកួតប្រជែងក្នុងការប្រកួត UEFA ពួកគេត្រូវបានគេហៅយ៉ាងសាមញ្ញថា FC Salzburg ដោយសារតែជម្លោះឈ្មោះអ្នកឧបត្ថម្ភ និងឈ្មោះក្រុមដែលគ្មានការអនុញ្ញាត។ បន្ទាប់ពីការកាន់កាប់នៅឆ្នាំ 2005 ក្លឹបត្រូវបានផ្លាស់ប្តូរពណ៌ពីពណ៌ស្វាយទៅក្រហម និងស។

2. New York Red Bulls (សហរដ្ឋអាមេរិក)

New York Red Bulls Roster Rundown - by Eric Friedlander
Red Bull បានពង្រីកកម្មសិទ្ធិរបស់ខ្លួនទៅសហរដ្ឋអាមេរិកជាមួយនឹងជាម្ចាស់កម្មសិទ្ធិរបស់ក្លិប New York Red Bulls ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ ក្លឹបមួយនេះលេងនៅ Eastern  Conferrnce League ក្នុងលីគកំពូលអាមេរិក Major League Soccer (MLS) ។

ក្លឹបនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1994 ជា New York / New Jersey MetroStars ។ ពួកគេបានលេងរដូវកាលអាជីពដំបូងរបស់ពួកគេក្នុងឆ្នាំ 1996 ។ ក្នុងឆ្នាំ 2006 Red Bull បានទិញក្លឹបនេះ ហើយប្តូរឈ្មោះវាទៅ New York Red Bulls ។ ក្លឹបនេះបានលេងនៅកីឡដ្ឋាន Red Bull Arena ក្នុងទីក្រុង Harrison រដ្ឋ New Jersey ក្នុងឆ្នាំ 2010។

3. RB Leipzig (អាល្លឺម៉ង់)

RB Leipzig profiled: What Bayern have to watch out for

ចាត់ទុកថាជាកម្មសិទ្ធិដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងប្រទេសអាល្លឺម៉ង់បន្ទាប់ពីពួកគេបានទិញក្លឹបនៅប្រទេសអាឡឺម៉ង់។ ដោយសារប្រទេសអាឡឺម៉ង់ហាមមិនអោយដាក់ឈ្មោះអ្នកឧបត្ថម្ភដាក់លើឈ្មោះក្លឹប ក្រុមហ៊ុនមួយនេះបានប្រើឈ្មោះ Rassenball​sport Leipzig ដើម្បីប្រើអក្សរកាត់នៃឈ្មោះ RB ។

ពួកគេក៏ត្រូវបានគេនិយាយថាបានបំពានច្បាប់កម្មសិទ្ធិ 50+1 ដែលម្ចាស់ភាគហ៊ុនរបស់ក្លិបគឺ Red Bull ខ្លួនឯង។ Red Bull ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​ក្លឹប និង​ការ​កសាង​កីឡដ្ឋាន Red Bull Arena ដ៏ទំនើប។ ក្នុង​រដូវ​កាល​ជា​ច្រើន ពួក​គេ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ខ្លាំង​បំផុត​មួយ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ ពួកគេ​ក៏​បន្ត​ផលិតកីលាករយុវជន​ទេពកោសល្យ​ជាច្រើននាក់ផងដែរ។

4. Red Bull Bragantino (ប្រេស៊ីល)Red Bull Bragantino derrota Tolima em seu retorno a um torneio continental - Esportes - Campo Grande News
Red Bull Bragantino ត្រូវបានគេហៅថាគ្រាន់តែជា Bragantino ផងដែរដែលមានមូលដ្ឋាននៅក្នុង Bragança Paulista, រដ្ឋ São Paulo ។ បច្ចុប្បន្ន​កំពុង​លេង​នៅ​លីគ​កំពូល​ក្នុង​ប្រទេស​ប្រេស៊ីល។ ឈ្មោះដើមរបស់វាគឺ Clube Atletico Bragantino ។ ប៉ុន្តែនៅឆ្នាំ 2020 Red Bull ជាម្ចាស់ក្លិប ហើយបានផ្លាស់ប្តូរពណ៌ក្លឹបពីខ្មៅ និងស ទៅក្រហម និងស។

5. FC Liefering (អូទ្រីស)

FC Liefering: Gelungene Generalprobe mit Siegen im Testspiel-Doppel - 2. Liga | ligaportal

វាជាក្លិបចុងក្រោយដែលទិញដោយក្រុមហ៊ុន Red Bull ។ ភាពជាម្ចាស់ពេញលេញរបស់ Red Bull លើ Liefering គឺដើម្បីធ្វើឱ្យក្លិបមួយនេះ ក្លាយជាក្រុមអភិវឌ្ឍន៍យុវជន ឬក្រុមបម្រុងសម្រាប់ RB Salzburg ។ ក្លិប​នេះ​លេង​ត្រឹម​លីគ​ទី​២ក្នុង​ប្រព័ន្ធបាល់ទាត់អូទ្រីស​ប៉ុណ្ណោះ ហើយ​ក្លិប​មួយនេះ អភិវឌ្ឈន៍តែកីឡាករយុវជនតែប៉ុណ្ណោះតាំងពីឆ្នាំ 2012។

ថ្មីៗនេះក្លិបជប៉ុន Omiya Ardijaក៏ត្រូវបានក្រុមហ៊ុន Red Bull យកធ្វើជាកម្មសិទ្ធ ហើយ​បានប្ដូរឈ្មោះទៅជា RasenBallsport Omiya Ardija ។ ក្លិបបាល់ទាត់អាជីពជប៉ុនមួយនេះ មានមូលដ្ឋាននៅ Ōmiya ខេត្ត Saitama។ ក្រុមនេះបច្ចុប្បន្នលេងក្នុង J2 League ដែលជាលីគលំដាប់ទីពីររបស់ជប៉ុន បន្ទាប់ពីបានឡើងមកពីលីគលំដាប់ទីបីក្នុងឆ្នាំ 2024។