Haaland ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំលើកទី៦
12-January-2026

ខ្សែប្រយុទ្ធរបស់ក្លិប Manchester City និងក្រុមជម្រើសន័រវេស Erling Haaland ត្រូវបានសមាគមបាល់ទាត់របស់ប្រទេសនេះបោះឆ្នោតជាប់ជាកីឡាករល្អបំផុតប្រចាំឆ្នាំលើកទីប្រាំមួយជាប់ៗគ្នា។ កីទ្បាករវ័យ២៥ ឆ្នាំរូបនេះបានទទួលពានរង្វាន់ Gullballen ឬបាល់មាសពីសមាគមក្នុងស្រុក ដែលត្រូវបានផ្តល់ជូនជារៀងរាល់ឆ្នាំដល់កីឡាករបាល់ទាត់ល្អបំផុត។ Haaland បាននិយាយថា៖ វាជាកិត្តិយសដ៏អស្ចារ្យមួយដែលខ្ញុំបានឈ្នះវាម្តងហើយម្តងទៀត។ ខ្ញុំពិតជាកោតសរសើរវាណាស់។ វាជាឆ្នាំដ៏គួរឱ្យចាប់អារម្មណ៍មួយ មានរឿងជាច្រើនបានកើតឡើង។ ការជម្រុះសម្រាប់ព្រឹត្តិការណ៍ World Cup គឺជាសមិទ្ធផលដ៏អស្ចារ្យមួយ។ ដោយគ្មានការសង្ស័យទេ វាគឺជាចំណុចលេចធ្លោរបស់ខ្ញុំប្រចាំឆ្នាំ។

ឥឡូវនេះយើងកំពុងធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ World Cup ហើយខ្ញុំពិតជាទន្ទឹងរង់ចាំវាណាស់” Haaland បានធ្វើអត្ថាធិប្បាយនៅពេលទទួលបានពានរង្វាន់នេះ។ Erling Haaland គឺជាអ្នកកាន់កំណត់ត្រាតែមួយគត់សម្រាប់ចំនួនពានរង្វាន់ Gullballen ផ្នែកបុរស។ ក្នុងឆ្នាំ២០២៥គាត់បានស៊ុតបញ្ចូលទីបាន១៧ គ្រាប់ក្នុងការប្រកួត ៩លើកសម្រាប់ក្រុមជម្រើសជាតិ ហើយក៏សម្រេចបាន ១០០ គ្រាប់នៅក្នុងក្របខណ្ឌ Premier League ក្នុងអាជីពរបស់គាត់ផងដែរ៕