

នៅក្នុងការប្រកួតលាគ្នាចុងក្រោយខ្សែប្រយុទ្ធ Jamie Vardy បានឈានដល់ចំណុចកំពូលដោយស៊ុតបញ្ចូលទីបានគ្រាប់បាល់ទី ២០០ សម្រាប់ក្រុម Leicester City។ ខ្សែប្រយុទ្ធជម្រីសជាតិអង់គ្លេស ស៊ុតបញ្ចូលទីបានមួយគ្រាប់នៅនាទី២៨ ក្នុងជ័យជម្នះ ២-០ទល់នឹងក្លិប Ipswich ក្នុងការប្រកួតសប្តាហ៍ទី ៣៧ នៃក្របខណ្ឌ English Premier League ។ វាគឺជាគ្រាប់បាល់ទី ១០ សម្រាប់រដូវកាលនេះ និងជាគ្រាប់បាល់ទី ២០០ ជាមួយនឹងការបង្ហាញវត្តមានចំនួន ៥០០ ប្រកួតរបស់គេក្នុងឈុតសម្លៀកបំពាក់របស់ Leicester។
នៅមុនការប្រកួតចាប់ផ្តីមក្លិប Leicester បានប្រកាសថាការប្រកួតថ្ងៃនេះ នឹងក្លាយជាការប្រកួតចុងក្រោយរបស់ Vardy សម្រាប់ក្លិប។ កាលពីខែ មេសា ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំដែលបានលេងឱ្យ Leicester តាំងពីឆ្នាំ ២០១២ បានបញ្ជាក់ថារូបគេនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករដែលមានតម្លៃត្រឹមតែជាង ១ លានដុល្លារនៅពេលផ្ទេរមកពី Fleetwood គឺជាអ្នករកពានរង្វាន់ Premier League ឱ្យក្លិបកាលពីឆ្នាំ ២០១៦៕
ប្រភព៖ BBC