

UEFA បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ Real Madrid ប្រឆាំងនឹងការដាក់ទណ្ឌកម្មលើ Kylian Mbappe, Antonio Rudiger និង Dani Ceballos។ UEFA បានពិន័យកីឡាករ Mbappe ជាង ៥០០០០ដុល្លារ Rudigerជាង ៤០០០០ដុល្លារ និង Ceballos ជាង ៣០០០០ពីបទ “បំពានច្បាប់ជាមូលដ្ឋាននៃការប្រព្រឹត្តមិនសមរម្យ ដូចដែលមានចែងក្នុងមាត្រា 11.2.b នៃបទប្បញ្ញត្តិវិន័យរបស់ UEFA។
កីឡាករក៏ត្រូវបានកាត់ទោសព្យួរមួយប្រកួតផងដែរ ដែលនឹងត្រូវអនុវត្តក្នុងករណីមានបទល្មើសកើតឡើងម្តងទៀត។ តាមពិតទៅករណីនេះវាបានកើតឡើងកាលពីខែមេសា នៅពេលដែល Real Madrid ប៉ះ Atletico Madrid ក្នុងការប្រកួត Champions League ជុំទី 16 ជើងទីពីរ។Mbappe បានអបអរជ័យជម្នះដោយការចាប់ប្រដាប់ភេទរបស់គាត់ ខណៈពេលដែល Rudiger ធ្វើកាយវិការសម្លាប់ដោយមេដៃកាត់បំពង់ករបស់គាត់៕