

ខ្សែការពារ Tijjani Reijnders បានបន្តកិច្ចសន្យាថ្មីជាមួយនឹងក្លិប AC Milan រហូតដល់ខែមិថុនា ឆ្នាំ២០៣០។ នេះបើយោងតាមការបញ្ជាក់របស់ក្លិបកាលពីថ្ងៃច័ន្ទ ដើម្បីបញ្ចប់ការរំពឹងទុកអំពីអនាគតរបស់រូបគេ បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានផ្សារភ្ជាប់រូបគេជាមួយនឹងការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់ Chelsea ។
កីទ្បាករសញ្ជាតិហុល្លង់វ័យ ២៦ ឆ្នាំរូបនេះបានចូលរួមជាមួយ Milan ក្នុងឆ្នាំ ២០២៣ ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ។ Tijjani Reijnders បានបង្ហាញខ្លួន ៩០ លើកសម្រាប់ក្រុមក្នុងការប្រកួតទាំងអស់ដោយស៊ុតបញ្ចូលទីបាន ១៦ គ្រាប់។ ជាមួយនឹងការបន្តកិច្ចសន្យាថ្មី ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រូបគេតែងតែបង្ហាញពីភាពស្វាហាប់ គុណភាព និងចំណង់ចំណូលចិត្តរបស់គេចំពោះក្លិប»។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ AC Milan កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៩ បន្ទាប់ពីពួកគេចាញ់ ៣ និងឈ្ន ១ ប្រកួត នៅក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A ហើយពួកគេក៏នឹងត្រូវប៉ះគ្នាជាមួយ Lecce នៅថ្ងៃសៅរ៍នេះផងដែរ៕
ប្រភព៖ CNA