

Cristiano Ronaldo បានបន្តតំណែងកំពូលតារាងទស្សនាវដ្ដីពាណិជ្ជកម្ម Forbes ប្រចាំឆ្នាំ ២០២៥ ក្លាយជាអត្តពលិករកចំណូលបានច្រើនជាងគេសម្រាប់៣ឆ្នាំជាប់ៗគ្នា ខណៈដែលតារាបាល់បោះ Stephen Curry បានឡើងមកឈរចំណាត់ថ្នាក់លេខ ២។ ទស្សនាវដ្ដីខាងលើដដែលបានបន្ត ថា Ronaldo ដែលបានឈរនៅលើកំពូលតារាងចំនួន ៥ ដងក្នុងអាជីពរបស់គាត់បានបង្កើនប្រាក់ចំណូលសរុបពី ១៥ លានដុល្លារដល់ ២៧៥ លានដុល្លារ។ តួលេខនេះស្ថិតនៅពីក្រោមអតីតអ្នកប្រដាល់ជើងឯកពិភពលោក Floyd Mayweather តែម្នាក់ប៉ុណ្ណោះ ដែលរកបាន ៣០០ លានដុល្លារក្នុងឆ្នាំ ២០១៥ និង ២៧៥ លានដុល្លារក្នុងឆ្នាំ ២០១៨។
ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករបាល់បោះ Stephen Curry រកប្រាក់ចំណូលបាន១៥៦លានដុល្លារ។ គូប្រជែងដ៏យូរអង្វែងរបស់ Ronaldo កីឡាករ Lionel Messi រកបាន១៣៥លានដុល្លារបានធ្លាក់ចុះបន្ថែមទៀតពីលេខ៣មកលេខ ៥គិតក្នុងតារាងរួមតែបើគិតតែបាល់ទាត់គាត់ឈរចំណាត់ថ្នាក់លេខ៣ តាមពីក្រោយកីឡាករអាមេរិក Dak Prescott រកបាន១៣៧លានដុល្លារ។
ខ្សែប្រយុទ្ធព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ បានបង្កើតប្រាក់ចំណូលកាន់តែច្រើនតាមរយៈការយល់ព្រមក្រៅទីលាន និងកិច្ចព្រមព្រៀងឧបត្ថម្ភគាំទ្រដោយអ្នកតាមដានបណ្តាញសង្គមរបស់គាត់ ដែលបច្ចុប្បន្នមានចំនួនសរុប៩៣៩ លាននាក់។ កីឡាករ Cristiano Ronaldo បានចុះហត្ថលេខាជាមួយក្លឹបបាល់អារ៉ាប់ប៊ីសាអ៊ូឌីត Al Nassr កាលពីខែធ្នូ ឆ្នាំ២០២២លើកិច្ចព្រមព្រៀងដែលគ្រោងនឹងផុតកំណត់នៅឆ្នាំនេះ៕
ប្រភព៖ BBC