ads
Moises Caicedo ទទួលពានរង្វាន់ស៊ីវិលខ្ពស់បំផុតពីប្រធានាធិបតី
08-May-2025

ខ្សែបម្រើក្លិបតោខៀវ  Moises Caicedo ទទួលបានពានកិត្តិយសស៊ីវិលខ្ពស់បំផុតពីប្រធានាធិបតីអេក្វាឌ័រ។ ពិធីប្រគល់ពានរង្វាន់នេះធ្វើឡើងនៅស្ថានទូតអេក្វាឌ័រប្រចាំទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយលោកប្រធានាធិបតី Daniel Noboa ជាអ្នកផ្តល់ពានរង្វាន់ដល់ខ្សែបម្រើ Chelsea ផ្ទាល់តែម្តង។

ក្រុមតោខៀវបានផ្តល់ឱ្យខ្សែបម្រើកណ្តាលឈប់សម្រាកមួយថ្ងៃ ដើម្បីចូលរួមក្នុងពិធីដែលបានធ្វើឡើងមួយថ្ងៃ មុនពេលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Conference League ជើងទី២ ជាមួយ Djurgarden។ ស្ថិតក្នុងវ័យ ២៣ ឆ្នាំ Caicedo បានបង្ហាញខ្លួន ៥៣ លើកសម្រាប់ក្រុមជម្រើសជាតិអេក្វាឌ័រ ខណៈដែលរូបគេក៏តំណាងឱ្យប្រទេសរបស់ខ្លួននៅ Premier League ជាមួយ Chelsea ផងដែរ ។

បន្ថែមពីនេះ រូបគេ​ក៏បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ក្លិប និង​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ Premier Leaguue នាដើម​ខែ​នេះ៕

ប្រភព៖ Tribuna

 

ads