ads
Lamine Yamal បង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ Barcelona
19-May-2025

បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ក្នុងយុទ្ធនាការ ២០២៤-២៥ ឥទ្បូវនេះ Lamine Yamal បានបង្កើតកំណត់ត្រាថ្មីមួយទៀតនៅក្នុងប្រវត្តិសាស្ត្រក្លឹប Barcelona។ យោងតាមលោក Miguel Rico បានថ្លែងប្រាប់អ្នកសារព័ត៌មានពីកំណត់ត្រាថ្មីនោះថា អាវស្លាកយីហោ Nike របស់ Yamal បានក្លាយជាអាវដែលលក់ដាច់បំផុតក្នុងរយៈពេលមួយថ្ងៃនៅក្នុងប្រវត្តិសាស្ត្រក្លឹប។ ការលក់នេះបានបង្កើតប្រាក់ចំណូលដ៏គួរឲ្យភ្ញាក់ផ្អើលគឺ២,១ លានដុល្លារក្នុងរយៈពេលជាង ២៤ ម៉ោង។

ត្រឹមតែអាយុ ១៧ ឆ្នាំកីឡាករវ័យក្មេងរូបនេះបានកំណត់ខ្លួនឯងថាជាខ្សែប្រយុទ្ធដ៏ល្អបំផុតមួយរបស់ពិភពលោក ជាមួយនឹងកំណត់ត្រានៃការស៊ុតបញ្ចូលទី ១៧ គ្រាប់ និងជួយមិត្តរួមក្រុមបាន ២១ ដង ដែលមិនមានកីឡាករណាមួយធ្លាប់ធ្វើបានពីមុនមក។ ការកើនឡើងប្រជាប្រិយភាពរបស់ Yamal ស្របពេលដែលកីឡាករវ័យក្មេងរូបនេះតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការរកគ្រាប់បាល់បញ្ចូលទីនិងការរំពឹងទុករបស់គាត់ជាមួយអេស្ប៉ាញក្នុងការប្រកួតជើងឯកអឺរ៉ុបនៅរដូវក្តៅនេះ។ កីឡាករវ័យ១៧ឆ្នាំបានក្លាយជាតួអង្គពាណិជ្ជកម្មដ៏សំខាន់សម្រាប់ក្លឹបកាតាឡានរួចទៅហើយ។

ថ្វីត្បិតតែគាត់នៅក្មេងក៏ដោយ ប៉ុន្តែភាពចាស់ទុំ របស់គាត់ត្រូវបានកត់សម្គាល់ដោយអតីតគ្រូបង្វឹកមកពីសាលាថ្នាលយុវជន។រដូវកាលក្រោយ ក្លឹបរំពឹងថាឥទ្ធិពលរបស់ Yamalនិងមានការទាក់ទាញទីផ្សារកាន់តែខ្លាំងឡើងថែមទៀត៕

ads