

ខ្សែបម្រើ Christian Eriksen របស់ក្លិបបិសាចក្រហម Manchester United បាននិយាយថា៖ រូបគេនឹងចាកចេញពីក្លិបនៅចុងបញ្ចប់រដូវកាលនេះ ហើយរូបគេក៏មិនទាន់ត្រលប់ទៅលេងក្លិបនៅដាណឺម៉ាកវិញទ្បើយ។ កីទ្បាករសញ្ជាតិដាណឺម៉ាកវ័យ ៣៣ ឆ្នាំរូបនេះដែលបានចូលរួមជាមួយនឹង United ឆ្នាំ២០២២ អាចនឹងចាកចេញពីក្លិបក្នុងលក្ខខណ្ឌគ្មានតម្លៃខ្លួនម្តងទៀត នៅពេលកិច្ចសន្យារបស់រូបគេអស់សុពលភាពនៅចុងបញ្ចប់រដូវកាលនេះ។
Eriksen បានបង្ហាញខ្លួន ១៤ លើករាល់ការប្រកួតរបស់ United ក្រោមការដឹកនាំរបស់លោក Ruben Amorim ដែលចូលកាន់តំណែងជាគ្រូបង្វឹកក្នុងខែវិច្ឆិកាឆ្នាំមុន។ ទោះបីជាយ៉ាងណា រូបគេបានលេង ២ ប្រកួតចុងក្រោយឱ្យ United ពេលលេងទល់នឹង Arsenal និង Leicester City ។ គួរបញ្ជាក់ថា ខ្សែបម្រើរូបនេះបានចំណាយពេលលេងនៅក្លិបធំៗនៅក្រៅប្រទេសជាច្រើនដូចជា Ajax, Tottenham Hotspur, Inter Milan និង Brentford។ ទោះបីជាយ៉ាងណា រូបគេបាននិយាយថា មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការផ្លាស់ប្តូរអាជីពរបស់ខ្លួនត្រឡប់មកប្រទេសកំណើតវិញនៅឡើយទេ៕
ប្រភព៖ EPSN