

ថ្មីៗនេះ! គ្រូបង្វឹកសញ្ជាតិអង់គ្លេស លោក Anthony Hudson ត្រូវបានសមាគមបាល់ទាត់ថៃ FAT បានស្នើឱ្យចូលកាន់តំណែងជានាយកបច្ចេកទេសថ្មីរបស់ក្រុមជម្រើសជាតិ។ វាត្រូវបានគេរាយការណ៍ថាសមាគមបានពិភាក្សាបឋមជាមួយលោក Anthony Hudson រួចហើយ ដែលអាចនឹងកាន់តំណែងជានាយកបច្ចេកទេសថ្មីរបស់ក្រុមជម្រើសជាតិរយៈពេល ២ ឆ្នាំ។
លោក Anthony Hudson ធ្លាប់មានបទពិសោធន៍ក្នុងការដឹកនាំក្រុមជម្រើសជាតិសហរដ្ឋអាមេរិក បារ៉ែន និងនូវែលសេឡង់ ហើយពីមុនធ្លាប់ធ្វើជានាយកបច្ចេកទេសនៅ Al Markhiya ក្នុងប្រទេសកាតា ផងដែរ។ សូមរំលឹកថា លោក Anthony Hudson បានចែកផ្លូវគ្នាជាមួយនឹងក្លិប BG Pathum United កាលពីខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីលោកដឹកនាំក្រុមទើបតែបាន ២ ខែប៉ុណ្ណោះ៕
ប្រភព៖ Ball Thai