ads
ម្ចាស់ពាន World Cup ២០១៨ សង់មន្ទីរពេទ្យនៅម៉ាលី
21-March-2025

កីឡាករ​អន្តរជាតិ​បារាំង N’Golo Kante ដែលធ្លាប់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​គាត់​វិញ ​និង​បាន​វិនិយោគ​ដ៏​ធំនៅទីនោះ។ អតីតកីឡាករ Leicester City បច្ចុប្បន្នរកបានជាង ២៥ លានដុល្លារក្នុងមួយឆ្នាំនៅជាមួយក្លិបបាល់ទាត់ Al-Ittihad របស់ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត។ បុរសវ័យ ៣៣ ឆ្នាំ​ត្រូវ​បាន​ឪពុក​ម្តាយ​របស់​គាត់ដាក់​ឈ្មោះ​តាម​ព្រះចៅ​អធិរាជ​ម៉ាលី​ដ៏​អស្ចារ្យគឺ Ngolo Diarra នៃ​ចក្រភព Bambara។

ម្ចាស់ជើងឯក UEFA Champions League កីឡាករ N’Golo Kante បានសាងសង់កន្លែងព្យាបាលដ៏ទំនើបតម្លៃ ៥ លានដុល្លារនៅទីក្រុង Bamako ប្រទេសម៉ាលី។ យោងតាមសារព័ត៌មាន ​​Music Base Africa ការសាងសង់កន្លែងព្យាបាលដ៏ទំនើបនេះគឺជាគោលបំណងរបស់គាត់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកំណើត។គាត់​បាន​សង្កត់​ធ្ងន់​ថា កន្លែង​នេះ​នឹង​ផ្តោត​លើ​សុខុមាលភាព​របស់​កុមារ។ គួររំឭកថា Kante កើតនៅទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ ជាមួយនឹងឪពុកចុងរបស់គាត់ធ្វើការជាអ្នកថ្មម៉ាប និងម្តាយរបស់គាត់ជាអ្នកសម្អាត៕

ប្រភព៖ Ligit.ng

 

ads