

កីឡាករអន្តរជាតិបារាំង N’Golo Kante ដែលធ្លាប់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ បានត្រឡប់ទៅប្រទេសកំណើតរបស់គាត់វិញ និងបានវិនិយោគដ៏ធំនៅទីនោះ។ អតីតកីឡាករ Leicester City បច្ចុប្បន្នរកបានជាង ២៥ លានដុល្លារក្នុងមួយឆ្នាំនៅជាមួយក្លិបបាល់ទាត់ Al-Ittihad របស់ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត។ បុរសវ័យ ៣៣ ឆ្នាំត្រូវបានឪពុកម្តាយរបស់គាត់ដាក់ឈ្មោះតាមព្រះចៅអធិរាជម៉ាលីដ៏អស្ចារ្យគឺ Ngolo Diarra នៃចក្រភព Bambara។
ម្ចាស់ជើងឯក UEFA Champions League កីឡាករ N’Golo Kante បានសាងសង់កន្លែងព្យាបាលដ៏ទំនើបតម្លៃ ៥ លានដុល្លារនៅទីក្រុង Bamako ប្រទេសម៉ាលី។ យោងតាមសារព័ត៌មាន Music Base Africa ការសាងសង់កន្លែងព្យាបាលដ៏ទំនើបនេះគឺជាគោលបំណងរបស់គាត់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកំណើត។គាត់បានសង្កត់ធ្ងន់ថា កន្លែងនេះនឹងផ្តោតលើសុខុមាលភាពរបស់កុមារ។ គួររំឭកថា Kante កើតនៅទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ ជាមួយនឹងឪពុកចុងរបស់គាត់ធ្វើការជាអ្នកថ្មម៉ាប និងម្តាយរបស់គាត់ជាអ្នកសម្អាត៕
ប្រភព៖ Ligit.ng