ads
ប្រពន្ធ Messi ជាប់ចំណាត់ថ្នាក់ទី៥ក្នុងបញ្ជីអ្នកមាន
24-June-2025

នាង Antonella ជាប់ចំណាត់ថ្នាក់ទី៥ជារបស់ប្រពន្ធកីឡាករដែលមានជាងគេ។នាងគឺជាភរិយារបស់ខ្សែប្រយុទ្ធ Messi ដែលត្រូវបានគេប៉ានស្មានថា​មានទ្រព្យសម្បត្តិជាង​ ២០ លានដុល្លារ។  ប្រភពចំណូលភរិយារបស់ Messi បានមកពីការលក់រាយម៉ូដសម្លៀកបំពាក់  កិច្ចព្រមព្រៀង ការឧបត្ថម្ភ និងការផ្សាយពាណិជ្ជកម្ម។ នាង​ធ្វើ​អាជីវកម្ម​នៅ​អាហ្សង់ទីន និង Barcelona ប៉ុន្តែ​ផ្លាស់​ទៅ​ជាមួយ​ប្តី​របស់​នាង នៅ​ពេល​ដែល​គាត់​ផ្លាស់​ប្តូរ​ក្លឹប។នាង​បាន​ធ្វើ​បែប​នោះ​ពីរ​ដង​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ។

ចំណែកភរិយារបស់លោកបេកខាំនាង Victoria Beckham ឈរកំពូលតារាងភរិយាកីឡាករដែលមានជាងគេបំផុតគឺ៧០លានដុល្លារ។ទ្រព្យសម្បតិ្តទាំងនេះបានមកពី ហាងលក់សម្លៀកបំពាក់ គ្រឿងសម្អាង អចលនទ្រព្យ និងកិច្ចព្រមព្រៀង។ចំណាត់ថ្នាក់ទី២ ភរិយារបស់ខ្សែប្រយុទ្ធ ប៉ូឡូញ Lewandowska នាង Anna Lewandowski ៦៣លានដុល្លារ។ទី៣ ប្រពន្ធSergio Ramos នាង Pilar Rubio ៥៩លានដុល្លារនិងទី៤ ប្រពន្ធរបស់កីឡាករAndre Gray ក្លឹបWatford ២៥លានដុល្លារ៕

ប្រភព៖ Legit.ng

ads