

សំបុត្រសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup រវាងក្លិប Chelsea និង Fluminense ដែលតម្លៃដើម ៤៧៣,៩០ ដុល្លារ ត្រូវបានកាត់បន្ថយមកត្រឹមតែ ១៣,៤០ ដុល្លារ រយៈពេលបីថ្ងៃមុនពេលចាប់ផ្តើម។ ជាការកត់សម្គាល់ តម្លៃសំបុត្រនេះថោកជាងស្រាបៀរមួយកំប៉ុងដែលមាន ១៤ ដុល្លារ នៅកីឡដ្ឋាន MetLife ជាកន្លែងដែលការប្រកួតនឹងប្រព្រឹត្តទៅ។ កៅអីថ្នាក់ជិតបំផុតក៏ត្រូវបានកាត់បន្ថយមកត្រឹម ៤៤,៦០ ផងដែរ។ ការលក់សំបុត្រប្រកួតត្រូវបានគ្រប់គ្រងតាមរយៈ Ticketmaster ដោយ FIFA ប្រើប្រាស់ប្រព័ន្ធកំណត់តម្លៃថាមវន្តដែលឃើញតម្លៃប្រែប្រួល និងធ្លាក់ចុះយ៉ាងខ្លាំង ។
ឧទាហរណ៍ សំបុត្រសម្រាប់ Chelsea និង Fluminense តម្លៃកំណត់ពីដើមគឺ ៤៧៣,៩០ ដុល្លារកាលពីថ្ងៃពុធទម្លាក់មកត្រឹម ៤៤,៦០ ត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ កាត់បន្ថយបន្ថែមទៀតមកត្រឹម ២៧,៩០ នៅព្រឹកថ្ងៃសៅរ៍ និងបន្តចុះក្រោម ១៣,៤០ នៅរសៀលថ្ងៃសៅរ៍។ ចំណែកឯតម្លៃសំបុត្រស្តង់ដារសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃពុធរវាងម្ចាស់ជើងឯកអឺរ៉ុប Paris Saint-Germain និង Real Madrid ក្នុងរដ្ឋ New Jersey ចាប់ផ្តើមពីតម្លៃ ១៩៩,៦០ ដុល្លារពីតម្លៃដំបូងគឺ ៩៧៨ ដុល្លារ៕