ads
លោក Li Tie ត្រូវបានប្រកាសជាផ្លូវការជាប់ពន្ធ.នា.គាររយៈពេល ២០ ឆ្នាំពីបទស៊ីសំណូក
30-April-2025

លោក Li Tie ដែលជាអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិចិន បានបរាជ័យក្នុងការប្តឹងឧទ្ធរណ៍ឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ កាលពីឆ្នាំមុន ពីបទសូកប៉ាន់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ នាថ្ងៃពុធទី៣០ ខែមេសា ឆ្នាំ២០២៥។

តុលាការ Xianning បានចោទប្រកាន់ថា ចាប់ពីឆ្នាំ ២០១៥ នៅពេលដែលរូបលោកធ្វើជាជំនួយរគ្រូបង្វឹកនៅក្លិប Hebei China Fortune រហូតដល់ឆ្នាំ ២០២១ និងលាលែងពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិចិន លោក Li Tie ត្រូវបានរកឃើញថាទទួលសំណូកសរុបចំនួន ១២០ លានយ័ន (១៦.៥១ លានដុល្លារអាម៉េរិក)។

ជាថ្នូរនឹងការសំណូ តុលាការបាននិយាយថា៖ លោក Li Tie បានជ្រ់ើសរើសបុគ្គលមួយចំនួនសម្រាប់ក្រុមជម្រើសជាតិ ក៏ដូចជាជួយក្លិបឈ្នះការប្រកួត និងចុះហត្ថលេខាលើកីឡាករផងដែរ។ បុរសអាយុ ៤៧ ឆ្នាំរូបនេះបានដាក់ពាក្យសុំសារភាពកំហុសហើយត្រូវបានកាត់ទោសនៅថ្ងៃទី ១៣ខែធ្នូដោយតុលាការជាន់ខ្ពស់របស់ប្រជាជនខេត្ត Hubei បានតម្កល់ការកាត់ទោសកាលពីថ្ងៃពុធ។

គួរជម្រាបថា លោក Li Tie គឺជាអតីតឡាករល្បីឈ្មោះមួយរូបរបស់ប្រទេសរបស់ចិន ចាប់តាំងពីលោកលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេស English premier League ជាមួយនឹង Everton និង Sheffield United ចន្លោះពីឆ្នាំ ២០០៣ ដល់ ២០០៨ ផងដែរ៕

ប្រភព៖ CNA

ads