ads
លីគ​បាល់ទាត់​អ៊ីតាលី​នឹង​ទៅ​ប្រកួត​នៅ​អូស្ត្រាលី
11-July-2025

ការប្រកួតបាល់ទាត់ក្របខ័ណ្ឌអ៊ីតាលី Serie A រវាងក្រុមពីរដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីគ្នាអាចនឹងប្រារព្ធធ្វើឡើងនៅប្រទេសអូស្ត្រាលីឆ្នាំក្រោយ។ សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ យើងកំពុងមានគម្រោងមួយដើម្បី នាំយក ការ​ប្រកួត​ក្របខ័ណ្ឌ Serie A រវាង​ក្រុម AC Milan និង​ក្រុម Como នៅ​ទីក្រុង Perth ប្រទេសអូរស្ត្រាលីនៅក្នុង​ខែកុម្ភៈ។ FIGC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រឹក្សាភិបាលបានផ្តល់មតិវិជ្ជមានចំពោះសំណើរបស់លីកក្នុងការប្រកួត Milan-Como នៅទីក្រុង Perth។ យើងកំពុងពិចារណាពីការប្រកួតនៅក្រៅដីជាប្រវត្តិសាស្ត្រ ដោយពិចារណាថានីតិវិធីដ៏ស្មុគស្មាញក៏ត្រូវការភ្លើងខៀវជាផ្លូវការពីសហព័ន្ធអូស្ត្រាលី UEFA សហព័ន្ធបាល់ទាត់អាស៊ី និង FIFA ផងដែរ។

លីគបាល់ទាត់អេស្ប៉ាញបានព្យាយាមយ៉ាងហោចណាស់បីដងក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ដើម្បីប្រកួតរដូវកាលធម្មតាទៅកាន់សហរដ្ឋអាមេរិក។ ផែនការនៅក្នុងឆ្នាំ២០១៨និង ២០១៩ ត្រូវបានលុបចោលបន្ទាប់ពីមានការប្រឆាំងដោយសហព័ន្ធបាល់ទាត់របស់ប្រទេសអេស្ប៉ាញ និងសហជីពរបស់កីឡាករ ខណៈដែលសំណើមួយផ្សេងទៀតត្រូវបានលុបចោលកាលពីឆ្នាំមុនដោយសារតែពេលវេលាកំណត់។ FIGC ជឿជាក់​ថា UEFA អាច​អនុម័ត​គម្រោង​នេះ​ដោយ​សារ​តែ ភាព​ពិសេស​ដាច់​ខាត​នៃ​សំណើ”។ ការប្រកួតគ្រោងធ្វើឡើងនៅចុងសប្តាហ៍នៃថ្ងៃទី៧-៨ ខែកុម្ភៈ ប៉ុន្តែកីឡដ្ឋាន San Siro របស់ Milan នឹងរៀបចំពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅថ្ងៃសុក្រ៕

ads