

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថាខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Camilo Nuin បានបាត់បង់ជីវិត អំទ្បុងពេលធ្វើការវះកាត់ជង្គង់។ កីទ្បាករវ័យ ១៨ ឆ្នាំរូបនេះគឺលេងឱ្យក្រុម San Telmo ក្នុងក្របខណ្ឌលិគទី ២ របស់ប្រទេសអាហ្សង់ទីន ចាប់តាំងពីឆ្នាំ ២០២២ មកម្ល៉េះ បន្ទាប់ពីរូបគេប្រកបអាជីពបាល់ទាត់នៅក្នុងក្រុមថ្នាលយុវជន Boca Juniors និង Independiente។ យ៉ាងណា មូលហេតុ នៃការស្លាប់នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
នៅក្នុងសេចក្តីថ្លៃងការណ៍របស់ AFA បានបញ្ជាក់ថាសមាគមបាល់ទាត់អាហ្សង់ទីន តាមរយៈប្រធានរបស់ខ្លួន Claudio Tapia និងគណៈកម្មាធិការប្រតិបត្តិ សូមសម្តែងនូវទុក្ខសោកចំពោះការស្លាប់របស់ Camilo Nuin និងចូលរួមរំលែកទុក្ខដល់គ្រួសាររបស់កីឡាករ៕
ប្រភព៖ BBC