ads
ads
(Khmer) Shopee Cup ៖ Terengganu FC vs ព្រះខ័នរាជស្វាយរៀង FC ខាងណាជាអ្នកទទួលជ័យជម្នះ?
20-August-2024

(Khmer) ក្រុមបាល់ទាត់លីគកំពូលម៉ាឡេស៊ី Terengganu FC នឹងចាប់ផ្តើមបើកយុទ្ធនាការ ASEAN Club Championship Shopee Cup™ ក្នុងពូល A ជាមួយក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នៅកីឡដ្ឋាន Sultan Mizan Zainal Abidin នៅថ្ងៃពុធ។

Terengganu គឺជាកម្លាំងមួយរឹងមាំដែលត្រូវបានរាប់បញ្ចូលក្នុងវិស័យបាល់ទាត់ម៉ាឡេស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ក្នុងស្រុកចំនួនពីរក្នុងរដូវកាលជាច្រើនដូចជា FA Cup ក្នុងឆ្នាំ 2022 និងពានរង្វាន់ Malaysia Cup ឆ្នាំ 2023 ។ ហើយពួកគេនឹងសង្ឃឹមថានឹងនាំយកជំនាញ និង​កម្លាំងដ៏រឹងមាំនេះ ស្វែងរកជ័យជម្នះការប្រកួតជម្រុះក្នុងពូល A ពាន Shopee Cup ។

លោក Tomislav Steinbruckner ដែលបានមកដល់ប្រទេសម៉ាឡេស៊ីជាលើកដំបូងក្នុងនាមជាគ្រូបង្វឹកក្រុម T-Team ក្នុងឆ្នាំ 2015 បានត្រលប់មកដឹកនាំក្រុម Terengganu FC ក្នុងឆ្នាំ 2022 ហើយបានប្រមូលផ្តុំក្រុមតារាឆ្នើមដែលនឹងបង្កព្យុះភ្លៀងក្នុងរដូវ​កាល 2024/25 ។

ក្រុមរហ៍សនាមថា អណ្តើកមួយនេះមានកីឡាករកំពូលៗរបស់ម៉ាឡេស៊ីមួយចំនួនដូចជា Safawi Rasid, Akhyar Rashid និង Azam Azmi ក៏ដូចជាការនាំចូលដូចជាខ្សែបម្រើប្រយុទ្ធអ៊ូសប៊េគីស្ថាន Nurillo Tukhtasinov ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ismaheel Akinade និងខ្សែបម្រើហ្វីលីពីន Manuel Ott ។

អញ្ចឹង​ក៏ដោយ Terengganu ដែលនៅតែរង់ចាំការត្រលប់មកវិញរបស់អ្នកស៊ុតបញ្ចូលទីដ៏ច្រើនរបស់ពួកគេគឺ Ivan Mamut ពីរបួសរយៈពេលវែង។

ដោយឡែក ស្វាយរៀង បានបញ្ជាក់ពីកៅអីរបស់ពួកគេក្នុងការប្រកួត Shopee Cup តាមរយៈការប្រកួតជម្រុះជុំទី២ វគ្គ Play-off ដែលពួកគេបានយកឈ្នះក្រុម Young Elephants FC របស់ឡាវ ក្នុងលទ្ធផល ៨-៣ កាលពីខែមុន។

គ្រប់គ្រងដោយអតីតគ្រូបង្វឹកយុវជនរបស់ក្លិប FC Barcelona លោក Josep Munoz ក្រុមព្រះខ័នខៀវមួយនេះ គឺជាក្រុមដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលយុទ្ធនាការឆ្នាំ 2023/24 ដែលឈ្នះពានរង្វាន់ Hun Sen Cup និង Cambodian Premier League ក្នុងរដូវ​កាលតែមួយ។

ពួកគេក៏បានចាប់ផ្ដើមរដូវកាលថ្មីនៃលីគកំពូលផងដែរ ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ និងរបូតវិញត្រឹមតែ 1 ដងប៉ុណ្ណោះក្នុងការប្រកួតឈ្នះជាមួយសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និង ISI Dangkor Senchey FC ក្នុងការប្រកួតបើកឆាកលីគ២លើកដំបូងរបស់ពួកគេ។

ក្រុម​មានមូលដ្ឋានក្នុងខេត្ត​ស្វាយ​រៀង​មាន​ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​បី​រូបដឹកនាំក្នុងតំបន់ជួរមុខ​ដូចជា​៖ Gabriel Silva, Cristian Roque dos Santos និង Pablo ដែល​បាន​ស៊ុត​បញ្ចូល​ទី​បាន​បី​គ្រាប់​ទល់​នឹង​ក្រុម Young Elephants ក្នុង​ការ​ប្រកួត​វគ្គ Play-off ជើង​ទី​ពីរ។ Munoz ក៏អាចពឹងពាក់ខ្សែបម្រើស្លាបវ័យក្មេងរបស់គេ ញាណ សុស៊ីដាន​ដែលកម្លាំងថ្មីទើប​ទិញ​ក្លិបគូប្រជែងក្នុងលីគ Tiffy Army FC។

ការប្រកួតវគ្គចែកពូលក្នុងការប្រកួត Shopee Cup នឹងដំណើរការចាប់ពីថ្ងៃទី 21 ខែសីហា ឆ្នាំ 2024 ដល់ថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2025 ដោយក្រុមលេខ១ និង​លេខ២ ទាំងពីរពូល នឹងឈានទៅដល់វគ្គ 4 ក្រុមចុងក្រោយដែលនឹងធ្វើឡើងនៅខែមេសា ឆ្នាំ 2025 បន្ទាប់មកការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ធំទាំងពីរជើង នៅខែឧសភា ឆ្នាំ 2025 ។

ads
ads