យោងតាមប្រភពព័ត៌មានBBC ចេញផ្សាយកាលពីថ្ងៃចន្ទ ទី ២៤ វិច្ឆិកា ២០២៥ បានឲ្យដឹងថា អ្នកចាត់ការក្រុមបាល់ទាត់ដែលបម្រើការយូរជាងគេបំផុតរបស់ពិភពលោកទទួលស្គាល់ដោយសៀវភៅកំណត់ត្រា Guinness លោក Roly Howard បានទទួលមរណភាពក្នុងវ័យ៩០ឆ្នាំ ។ ការស្លាប់របស់លោក Howard ត្រូវបានប្រកាសមុនពេលការប្រកួតលីគជាតិចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ខណៈដែលការស្មឹងស្មាធមួយនាទីត្រូវបានធ្វើឡើងដើម្បីគោរពវិញ្ញាណក្ខន្ធ។ លោក Paul Leary ប្រធានកងម៉ារីនបានសម្តែងការគោរព ដោយប្រាប់វិទ្យុ BBC Merseyside ថា គាត់គឺជាវីរបុរស។ អស់រយៈពេល៣៣ ឆ្នាំ លោកបានផ្តល់អ្វីៗគ្រប់យ៉ាងដល់ក្លឹបបាល់ទាត់កងម៉ារីន ហើយគាត់ទទួលបានជោគជ័យ។

លោក Roly Howard ដឹកនាំ ការប្រកួតដំបូង នៅថ្ងៃទី១២ខែសីហា ឆ្នាំ១៩៧២ បន្តរហូតដល់រដូវកាល២០០៤-០៥ដែលជារដូវកាលទី៣៣និងជារដូវកាលចុងក្រោយរបស់គាត់។ ក្នុងអំឡុងពេលនោះ លោក Howard បានចូលរួមក្នុងការប្រកួតចំនួន១៩៧៥ ដោយឈ្នះពានរង្វាន់លីគចំនួនប្រាំ និងការប្រកួតពានរង្វាន់ខាប់ចំនួន១៥ រួមទាំងជ័យជម្នះចំនួនប្រាំបីលើកនៅក្នុងពានរង្វាន់ Liverpool Senior Cup និងបួនលើកនៅក្នុងពានរង្វាន់ Lancashire FA Trophy។ Howard ក៏បានគ្រប់គ្រងក្រុមតំណាង Northern Premier League អស់រយៈពេល ១៦ ឆ្នាំផងដែរ៕