ក្រុមជម្រីសជាតិ នីហ្សេរីយ៉ាអាចនឹងទទួលបានឱកាសប្រកួតបាល់ទាត់អន្តរជាតិនៅឆ្នាំ២០២៦ បើទោះជាក្រុមរបស់គេ មិនបានចូលរួមព្រឹត្តិការណ៍ FIFA World Cup២០២៦ ដែលរៀបចំដោយសហម្ចាស់ផ្ទះ អាមេរិក កាណាដា និង ម៉ិកសិក ក៏ដោយ។ របាយការណ៍បានបង្ហាញថា រុស្ស៊ីកំពុងស្នើឲ្យមានការប្រកួតប្រជែងលក្ខណៈអន្តរជាតិមួយសម្រាប់តែប្រទេសដែលមិនបានចូលរួមព្រឹត្តិការណ៍ World Cup ២០២៦។

គំនិតផ្តួចផ្តើមរបស់រុស្ស៊ី ដែលមិនទាន់ផ្លូវការនៅឡើយទេ ប៉ុន្តែកំពុងទទួលបានការចាប់អារម្មណ៍ មានគោលបំណងដើម្បីផ្តល់ឱកាសប្រកួតប្រជែង និងការបង្ហាញសមត្ថភាពសម្រាប់ក្រុមដែលត្រូវបានដកចេញពីការប្រកួតដ៏សំខាន់។
យោងតាម World Soccer Talk ផែនការនេះត្រូវបានគេរាយការណ៍ថាផ្តោតលើប្រទេសចំនួនប្រាំបីទៅដប់ពីរ ដោយមានក្រុម Super Eagles របស់ប្រទេសនីហ្សេរីយ៉ាស្ថិតក្នុងចំណោមនោះដែរ។ អ្នកចូលរួមដែលមានសក្តានុពលផ្សេងទៀតរួមមាន រុស្ស៊ី ស៊ែប៊ី ក្រិក ឈីលី ប៉េរូ វេណេស៊ុយអេឡា កាមេរូន ចិន និងអាមេនី។ ដោយប្រើប្រាស់ពហុកីឡដ្ឋានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ៕
ប្រភព៖ Legit.ng