ads
ក្លិបបាល់ទាត់អារ៉ាប៊ីសាអូឌីត ត្រៀមលុយជាង១ ពាន់លានដុល្លារសម្រាប់ Vinicius
25-November-2025

ទីភ្នាក់ងារទិញដូរ កីឡាកររបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានផ្តល់ជូនសំណើដ៏គួរឱ្យទាក់ទាញមួយដែលមានតម្លៃសរុបជាង១ពាន់លានដុល្លារសម្រាប់កីឡាក Vinicius ក្នុងរយៈពេលប្រាំរដូវកាល ។នេះបើយោងតាមលោក Ben Jacobs អ្នករាយការណ៍ព័ត៌មានកីឡារបស់គេហទំព័រ Givemesport.com ។ ប្រភពដដែលបានបន្តថាក្លឹបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត (តែគេមិនទាន់ប្រាប់ឈ្មោះក្លឹប) នឹងផ្តល់តម្លៃខ្លួនដល់កីឡាករ Vinicius ជាង​២៨៨លានដុល្លារ ក្នុងមួយឆ្នាំបន្ទាប់ពីបង់ពន្ធសម្រាប់រយៈពេលប្រាំឆ្នាំ ប្រសិនបើគាត់សម្រេចចិត្តទទួលយកកិច្ចព្រមព្រៀងនេះ។

ទោះបីជាគេមិនទាន់បង្ហេីបឲ្យដឹងថា ក្លិបបាល់ទាត់ណាមួយរបស់ អារ៉ាប៊ីសាអ៊ូឌីត ក៏ប៉ុន្តែទំនងជា Al-Ahli ដែលមានមូលដ្ឋាននៅទីក្រុង Jeddah ។ អារ៉ាប៊ីសាអូឌីតបានតាមដានការជាប់គាំងកិច្ចសន្យារបស់ Vinicius ជាមួយ Real Madrid អស់រយៈពេលជាងមួយឆ្នាំ។

កាលពីពេលថ្មីៗនេះមានព័ត៌មានលេចឭថា  Vinicius បានជូនដំណឹងដល់ប្រធាន Real Madrid អំពីការសម្រេចចិត្តរបស់គាត់ក្នុងការមិនបន្តកិច្ចសន្យា ប្រសិនបើលោក Xabi Alonso នៅតែជាគ្រូបង្វឹក។វាផ្ទុយនឹងចរិតរបស់ Vinicius ដែលតែងតែនិយាយថាគាត់ចង់ឃើញអាជីពរបស់គាត់នៅ Real Madrid ចប់។

ទោះជាយ៉ាងណាក៏ដោយ ទម្រង់លេងរបស់ Vini និងការមិនសប្បាយចិត្តជាមួយលោក Alonso អាចធ្វើឱ្យការចាកចេញរបស់គាត់ពីក្លឹបលឿនជាងមុន ជាពិសេសជាមួយនឹងការដែលអារ៉ាប៊ីសាអូឌីតកំពុងព្យួរការ៉ុត៕

ads