ads
ប្រធានក្លិប Real Madrid ចង់ឱ្យវិនិយោគិនទិញភាគហ៊ុន ១០%
25-November-2025

លោក Florentino Pérez ប្រធានក្លឹប Real Madrid កំពុងពិចារណាអនុញ្ញាតឱ្យអ្នកវិនិយោគិនទិញភាគហ៊ុនរហូតដល់១០ % នៅក្នុងក្លិប ហើយបានទទូចថាការប្រកួតពានរង្វាន់អឺរ៉ុប Super League នៅតែជាគម្រោងដែលមិនអាចខ្វះបានសម្រាប់អនាគតនៃបាល់ទាត់។ ថ្លែងទៅកាន់សមាជិកក្លិបនៅឯមហាសន្និបាតកាលពីថ្ងៃអាទិត្យ លោក Pérez បាននិយាយថា៖ លោកនឹងស្នើកំណែទម្រង់ច្បាប់ក្នុងអំឡុងពេលមហាសន្និបាតវិសាមញ្ញនៅពេលខាងមុខនេះ ដើម្បីអនុញ្ញាតឱ្យអ្នកវិនិយោគិន អាចមានលទ្ធភាពវិនិយោគ កាន់កាប់ភាគហ៊ុនភាគតិចនៅក្នុងក្លិប។

លោកបានមានប្រសាសន៍ថា យើងនឹងបន្តធ្វើជាក្លិបសមាជិក ប៉ុន្តែយើងត្រូវតែបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយដែលសមាជិក១០ម៉ឺន នាក់របស់ Real Madrid នឹងរក្សាការគ្រប់គ្រង។ ដោយផ្អែកលើមូលដ្ឋាននោះ ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះអាចទិញភាគហ៊ុន ភាគតិច ឧទាហរណ៍៥ % ឬមិនលើសពី១០ % ពីអ្នកវិនិយោគិនម្នាក់ ឬច្រើននាក់ដែលប្តេជ្ញាចិត្ត និងមានឆន្ទៈចូលរួមចំណែក ធនធានផ្ទាល់ខ្លួនរបស់ពួកគេរយៈពេលវែង ។ ទោះជាយ៉ាងណា លោក​បាន​មាន​ប្រសាសន៍​ថា​​អ្នកវិនិយោគ​ទាំងអស់ ត្រូវតែ​គោរព​តម្លៃ​របស់​យើង ចូលរួមចំណែក​ដល់​ការរីកចម្រើន​របស់​ក្លឹប និង​ជួយ​ការពារ​ទ្រព្យសម្បត្តិ​របស់​យើង​ពី​ការវាយប្រហារ​ពី​ខាងក្រៅ។

យោងតាម ​​Deloitte Real Madrid គឺជាក្លិបតែមួយគត់ក្នុងពិភពបាល់ទាត់ដែលមានប្រាក់ចំណូលលើសពី១,២ពាន់លានដុល្លារ)។ ប្រាក់ចំណូលសម្រាប់រដូវកាល 2024/2025 បានកើនឡើងដល់ ជាង១ពាន់លានដុល្លារ  ខណៈដែលប្រាក់ចំណូលសុទ្ធបន្ទាប់ពីបង់ពន្ធបានកើនឡើង៥៦ភាគរយដល់ ជាង២៥លានដុល្លារ។លោក Perez បាននិយាយកាលពីថ្ងៃអាទិត្យ។ យោងតាមទស្សនាវដ្តីពាណិជ្ជកម្ម Forbes បានឱ្យដឹងថា ក្លឹបនេះមានតម្លៃខ្ពស់បំផុតក្នុងពិភពបាល់ទាត់ ដោយមានតម្លៃ ជាង៦,៧៥ ពាន់លានដុល្លារ។ ស្របពេលជាមួយគ្នានេះដែរក្លឹប Real Madrid កំពុងត្រូវបានវិនិយោគិនធំៗពីររូបគឺ Sixth Street និង Bernard Arnault បានត្រៀមខ្លួនទិញភាគហ៊ុន១០% ក្នុងតម្លៃប្រហែលជាង១ពាន់លានដុល្លារ។នេះបើយោងតាមរបាយការណ៍ ​​Vozpopuliចេញផ្សាយកាលពីថ្ងៃអាទិត្យ៕

ប្រភព៖ AP

ads