គិតមកត្រឹមពេលនេះ ប្រទេសចំនួន៤២ កក់បានកៅអីឡើងទៅប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ដែលរៀបចំឡើងដោយសហម្ចាស់ផ្ទះ អាមេរិក កាណាដា និងម៉ិកស៊ិកខណៈកៅអីចំនួន ៦ ទៀតរង់ចាំប្រកួតវគ្គPlay Off បង្គ្រប់៤៨ក្រុមដែលជាការពង្រីកចំនួនក្រុមពី៣២ទៅ៤៨លេីកដំបូង។ ជាការក្នុងចំណោមក្រុមដែលបានកក់កន្លែងរួចហើយគឺប្រទេស Curacao នៅកោះ Caribbean បានក្លាយជាប្រទេសតូចបំផុតដែលមិនធ្លាប់មានកៅអីទៅព្រឹត្តិការណ៍ World Cup។

ការប្រកួតវគ្គ Play-off ពានរង្វាន់បាល់ទាត់ពិភពលោកសម្រាប់ទ្វីបអឺរ៉ុបនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៦ ។កៅអីពីរផ្សេងទៀតដែលនៅសល់ក្នុងព្រឹត្តិការណ៍ World Cup នឹងត្រូវដណ្តើមយកដោយក្រុមមកពីសហព័ន្ធផ្សេងទៀត ដោយមានអ៊ីរ៉ាក់ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បូលីវី ហ្សាម៉ាអ៊ីក នូវែលកាឡេដូនី និងស៊ូរីណាម ដែលកំពុងប្រជែងគ្នាដើម្បីឱកាសឡើងទៅវគ្គបន្តតាមរយៈផ្លូវអន្តរសហព័ន្ធទាំងពីរ។
បញ្ជីឈ្មោះប្រទេសទាំង៤២មកពីទ្វីបនីមួយៗ
I-ប្រទេសម្ចាស់ផ្ទះ
១ សហរដ្ឋអាមេរិក
២ កាណាដា
៣ ម៉ិកស៊ិក
II-ទ្វីបអាស៊ី(៨កៅអី)
១- អូស្ត្រាលី
២-អ៊ីរ៉ង់
៣-ជប៉ុន
៤-ហ្ស៊កដានី
៥-កាតា
៦- អារ៉ាប៊ីសាអូឌីត
៧-កូរ៉េខាងត្បូង
៨-អ៊ូសបេគីស្ថាន
III-អាមេរិកខាងជើង និងអាមេរិកកណ្តាល
១-គូរ៉ាកៅ
២-ហៃទី
៣-ប៉ាណាម៉ា
IV-អាមេរិកខាងត្បូង
១- អាហ្សង់ទីន
២-ប្រេស៊ីល
៣- កូឡុំប៊ី
៤- អេក្វាឌ័រ
៥- ប៉ារ៉ាហ្គាយ
៦- អ៊ុយរូហ្គាយ
V-ទ្វីបអូសេអានី(១កៅអី)
១- នូវែលសេឡង់
VI-ទ្វីបអាហ្វ្រិក(៩ក្រុម)
១- អាល់ហ្សេរី
២-កាប់វើ
៣-អេហ្ស៊ីប
៤- ហ្គាណា
៥- កូតឌីវ័រ
៦- ម៉ារ៉ុក
៧- សេណេហ្គាល់
៨- អាហ្វ្រិកខាងត្បូង
៩- ទុយនីស៊ី
VII-ទ្វីបអឺរ៉ុប(១៦ក្រុម)
១- អូទ្រីស
២- បែលហ្ស៊ិក
៣- ក្រូអាស៊ី
៤- អង់គ្លេស
៥- បារាំង
៦-អាល្លឺម៉ង់
៧- ហូឡង់
៨- ន័រវេស
៩- ព័រទុយហ្គាល់
១០- ស្កុតឡែន
១១- អេស្ប៉ាញ
១២- ស្វីស
១៣- កៅអីPlay off
១៤-កៅអីPlay off
១៥-កៅអីPlay off
១៦-កៅអីPlay off៕