ads
Haaland ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុង សតវត្សរ៍ទី២១
19-November-2025

យោងតាមស្ថិតិពី Transfermarkt ដែលត្រូវបានគេហទំព័រ mallfootballapp.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃពុធទី​១៩ វិច្ឆិកា ២០២៥ បានឲ្យដឹងថា ខ្សែប្រយុទ្ធ Erling Haaland ឈរចំណាត់ថ្នាក់លេខ ៣ ក្នុងសតវត្សរ៍ទី២១ជាកីឡាករដែលរកគ្រាប់បាល់បានច្រីនទាំងក្នុងក្លឹបនិងប្រទេស ក្នុងមួយរដូវកាល។ ខ្សែប្រយុទ្ធ Erling Haaland ស៊ុតបញ្ចូលទីបានចំនួន៣៥គ្រាប់ទាំងនៅក្នុងក្រុមជម្រើសន័រវេស និងក្លឹប Manchester City សម្រាប់រដូវកាលនេះ។

គិតចាប់តាំងពីឆ្នាំ២០០០ មកទល់នឹងពេលនេះមានតែកីឡាករ២រូបប៉ុណ្ណោះគឺLionel Messi និងCristiano Ronaldo ដែលនាំនាំមុខ Haaland។ ស្ថិតិកីឡាករ៖ ការបើករដូវកាលល្អបំផុតចាប់តាំងពីឆ្នាំ២០០០ (ថ្ងៃទី ១ខែសីហាដល់ថ្ងៃទី១៨ ខែវិច្ឆិកា )

១- Lionel Messi (អាហ្សង់ទីន/FC Barcelona) រដូវកាល២០១១-១២ ស៊ុតបញ្ចូលទីបាន៤០គ្រាប់។

២- Cristiano Ronaldo (ព័រទុយហ្គាល់/Real Madrid CF) – រដូវកាល២០១៣-១៤ស៊ុតបញ្ចូលទីបាន៣៦គ្រាប់។

៣- Erling Haaland (ន័រវែស/Manchester City FC) រដូវកាល២០២៥-២០២៦ស៊ុតបញ្ចូលទីបាន៤០គ្រាប់។ ការចូលរួមដោយផ្ទាល់ចំនួន ៣៥៕

 

ads