ads
ads
(Khmer) មានរឿងអ្វីបានជា Real Madrid លុបរូប Mbappe ពីផ្ទាំងផ្សព្វផ្សាយរបស់ក្លិប
15-October-2024

(Khmer) Real Madrid បានសម្រេចចិត្តលុប Kylian Mbappe ពីការថតរូបផ្សព្វផ្សាយរបស់ក្លិបនាពេលថ្មីៗនេះ។មូលហេតុដែលលុបគឺថា ដោយសារតែ Jude Bellingham បានបង្ហោះរូបថតដើមដែលមាន​រូប Mbappe ក្នុង​នោះដែរ នៅក្នុងបណ្ដាញសង្គម IG។

នេះជារូបភាពដែល Real Madrid បាន​បង្ហោះក្រោយ​លុបរូប Mbappe៖

Bellingham ដែលមិនបានដឹងពីអ្វីដែលកំពុងកើតឡើងចំពោះ Mbappe បានបង្ហោះរូបភាពដើមនៅលើ Instagram ដែល​រូបនោះមាន​រូប Mbappe ។

ទោះយ៉ាងណា Bellingham បានលុបរូបភាពចេញពី Instagram របស់គាត់បន្ទាប់ពីផុសបានប៉ុន្មាននាទី។

Mbappe កំពុងស្ថិតបញ្ហា បន្ទាប់​ពី​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ពេល​សម្រាក​វិស្សមកាលនៅ​ប្រទេស​ស៊ុយអែត។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង ​ចំពោះ​ការ​មិន​ធ្វើ​ដំណើរ​ទៅ​លេង​ឲ្យ​ប្រទេស​បារាំង​អំឡុង​ពេល​សម្រាក​អន្តរជាតិ​នៅ​ខែ​តុលានេះ។

ads
ads