


(Khmer) ប្រធានក្លិប Bayern លោក Hainer បាននិយាយថា៖«យើងស្រឡាញ់ Jamal Musiala ហើយវាច្បាស់ណាស់ថាគាត់គឺជាកីឡាករបាល់ទាត់តែម្នាក់ក្នុងមួយសតវត្សន៍»។
“ជាក់ស្តែង បេសកកម្មចម្បងរបស់យើងគឺបន្តកុងត្រារបស់គាត់ និងរក្សាគាត់ឱ្យនៅ Bayern បានយូរ”។
របាយការណ៍ថ្មីៗបង្ហាញថា Bayern Munich កំពុងធ្វើការយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យាថ្មីឱ្យ Musiala ដែលកិច្ចសន្យាបច្ចុប្បន្នមានរហូតដល់ឆ្នាំ 2026 ។
នាយកផ្នែកកីឡារបស់ក្លិបលោក Max Eberl បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃកិច្ចការនេះចំពេលមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីក្លិបកំពូលៗនៅអឺរ៉ុប ជាពិសេសគឺ Manchester City និង Chelsea ដែលមានបំណងចង់បានខ្សែបម្រើដ៏មានទេពកោសល្យរូបនេះ ប្រសិនបើឱកាសកើតឡើង។
Musiala បានក្លាយជាចំណុចសំខាន់មួយក្នុងការពិភាក្សាផ្ទេរកីឡាករ ដោយក្លិបដូចជា Real Madrid និង Liverpool ក៏តាមដានស្ថានការណ៍របស់គាត់យ៉ាងដិតដល់។ ការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ រួមទាំងការក្លាយជាកីឡាករឆ្នើមក្នុងអំឡុង Euro 2024 បានធ្វើឱ្យទម្រង់របស់គាត់កាន់តែខ្ពស់នៅក្នុងពិភពបាល់ទាត់។