


(Khmer) សារព័ត៌មានអេស្ប៉ាញ Marca បាននិយាយថា ម៉ាកយីហោសម្លៀកបំពាក់កីឡា Nike គ្រោងនឹងរៀបចំឱកាសពិសេសមួយ ដើម្បីអបអរការឈ្នះ Ballon d’Or លើកដំបូងមិនធ្លាប់មានរបស់ Vinicius Jr ។
Nike មានបំណងបើកហាង Gran Via របស់ពួកគេឡើងវិញក្នុងទីក្រុង Madrid ក្នុងសប្តាហ៍តែមួយ Vinicius ឡើងទទួលពានរង្វាន់ Ballon d’Or ។
លើសពីនេះ Nike ក៏នឹងផលិតស្បែកជើងមាសថ្មីផ្ទាល់ខ្លួនសម្រាប់ Vinicius ដែលគាត់នឹងពាក់សម្រាប់ការប្រកួតក្នុងរដូវកាលដែលនៅសល់។
ប្រភពជាច្រើនបានបញ្ជាក់ថា Vinicius ត្រូវបានគេប្រាប់រួចហើយថាគាត់ជាអ្នកឈ្នះ Ballon d’Or សម្រាប់ឆ្នាំ 2024 ។ ពិធីប្រគល់ពាន Ballon d’Or នឹងធ្វើឡើងនៅទីក្រុងប៉ារីសខែតុលានេះ។