ខ្សែប្រយុទ្ធ Benjamin Sesko របស់ក្លិបបិសាចក្រហម Manchester United នឹងខកខានជួយក្រុម ១ ខែក៏ព្រោះតែរូបគេបានរបួសជង្គង់ អំទ្បុងពេលក្រុមប្រកួតជាមួយ Tottenham Hotspur មុនពេល FIFA Day។

Sesko ដែលចូលរួមជាមួយនឹង United ក្នុងតម្លៃផ្ទេរ ៧៤ លានផោនពី RB Leipzig បានរបួសខាងលើនេះ អំទ្បុងពេលក្រុមប្រកួតស្មើគ្នា ២-២ ជាមួយ Tottenham Hotspur កាលពីថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ ទោះបីជាយ៉ាងណាក៏ដោយ កីទ្បាករវ័យ ២២ ឆ្នាំរូបនេះត្រូវបានដកចេញពីការប្រកួតជម្រុះ World Cup របស់ប្រទេសស្លូវេនី ហើយឥឡូវនេះត្រូវបានគេរំពឹងថារូបគេនឹងអវត្តមានប្រហែល ១ ខែ។ មានន័យថា លុះត្រាតែឆ្នាំក្រោយ ទើបរូបគេអាចចូលលេងឱ្យក្រុម United វិញ។ សូមជម្រាបថា Benjamin Sesko រកបាន ២ គ្រាប់ក្នុងចំណោម ១២ ប្រកួតចាប់តាំងពីចូលរួមជាមួយនឹង United៕
ប្រភព៖ BBC