ads
ads
(Khmer) ប្រធាន La Liga ប្រកាសក្ដែងៗថា គាត់ជា Madridista!
20-September-2024

(Khmer) ប្រធាន La Liga លោក Javier Tebas បានប្រាប់ The Wild Project ថា៖ “[ក្លិបល្អបំផុតក្នុងពិភពលោក?] ខ្ញុំថា នោះគឺជា Real Madrid ក្នុងកំឡុងពេលដែល​ពួកគេឈ្នះ Champions League លើកដំបូងប្រវត្តិសាស្រ្ត រហូតដល់ការ​ប្រកួត UCL លក្ខណៈប្រពៃណីបាន​បញ្ចប់»។

លើសពីនេះ គាត់ក៏បានកត់សម្គាល់ក្នុងអំឡុងពេលនិយាយក្នុងកម្មវិធីផតឃែស្ថ៖«ខ្ញុំជា Madridista!” 

Tebas សំដៅទៅលើអតីតកាលមួយចំនួន ដែល Real Madrid បានឈ្នះពានរង្វាន់ Champions League លើកដំបូងរបស់ពួកគេក្នុងឆ្នាំ 1956 ហើយគ្មាននរណាអាចបញ្ឈប់បានក្នុងពេល​នោះ។

ប្រធាន La Liga បានជ្រើសរើសក្រុម អធិរាជស បើទោះបីជាបានឃើញភាពអស្ចារ្យនៃយុគសម័យរបស់ Pep Guardiola ដោយភ្នែករបស់គាត់ក៏ដោយ ប៉ុន្តែវាមិនគួរឱ្យភ្ញាក់ផ្អើលទេនៅពេលដែល Tebas ពិពណ៌នាដោយ​បើក​ចំហ​ថាខ្លួនគាត់ជាអ្នកគាំទ្រ Real Madrid ។

ads
ads