


(Khmer) 🗣 គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Pep Muñoz បាននិយាយថា៖ «ណាហ្គាវើលដ៍ ជាក្រុមដែលមានចង្វាក់លេងល្អ ក៏ដូចជាការការពារ និងការចាប់ផ្តើមការប្រកួតបានយ៉ាងល្អ»។
លោកបន្តទៀតថា៖«ការចាប់ផ្តើមរបស់ពួកគេ ៣ ប្រកួតចុងក្រោយរបូតតែមួយគ្រាប់ប៉ុណ្ណោះ។ ដូច្នេះហើយ អ្វីដែលពួកគេធ្វើបានល្អនៅពេលដណ្តើមបានបាល់លេងភ្លាម គឺចង្វាក់លេងរបស់ពួកគេលឿន ។ ម្យ៉ាងទៀត នៅឆ្នាំនេះពួកគេចូលចិត្តលេង Build Up ពីខាងក្រោមទៅ ឃើញថាមានគុណភាពនៅក្នុងលេង Build Up មួយចំនួនដែរ។ អ្វីដែលពួកយើងធ្វើនៅក្នុងការប្រកួតនេះ គឺត្រូវធ្វើឱ្យបានល្អនៅក្នុងដី ដើម្បីអ្នកគាំទ្រ»។
នេះជាការលើកទ្បើងរបស់លោក Pep Muñoz នៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតជាមួយនឹងណាហ្គាវើលដ៍ សម្រាប់ការប្រកួតលីគកម្ពុជា នាថ្ងៃស្អែក។ សប្ដាហ៍នេះការប្រកួតពានរង្វាន់ Cambodian Premier League លេងក្នុងពាក់កណ្ដាលសប្ដាហ៍។