


(Khmer) លោក Carlo Ancelotti ‘ពិចារណា’ ប្រើប្រាស់ទម្រង់លេងផ្សេងមួយទៀតដើម្បីឲ្យ Kylian Mbappe អាចចូលលេង បាន ហើយនេះមានន័យថា Rodrygo នឹងក្លាយជាកីឡាករបម្រុង។
លោក Carlo Ancelotti បានពិចារណា ប្រើក្បួនលេង 4-4-2 នៅក្នុងការប្រកួតមួយចំនួននៃរដូវកាលខាងមុខនេះ នេះបើយោងតាមលោក Antoine Simonneau របស់សារព័ត៌មានបារាំង L’Equipe ។
ក្នុងករណីនេះ Kylian Mbappe នឹងលេងជាមួយខ្សែប្រយុទ្ធម្នាក់ទៀតដែលទំនងជា Vinicius Junior ។ Jude Bellingham នឹងក្លាយជាខ្សែបម្រើប្រយុទ្ធលេខ ១០។
ជាទូទៅ! ទម្រង់លេងនេះ លោក Ancelotti បានប្រើប្រាស់ច្រើនរួចមកហើយកាលពីរដូវកាលមុន។ ប៉ុន្តែលើកនេះ Mbappe នឹងមកជំនួស Rodrygo ។
ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើន Real Madrid ត្រូវបានគេរំពឹងថានឹងលេង 4-3-3 ជាមួយ Mbappe នៅប្រយុទ្ធកណ្តាល, Rodrygo នៅខាងស្តាំ និង Vinicius នៅខាងឆ្វេង។