ads
ads
(Khmer) គិរីវង់ នឹង​កែលម្អកីឡដ្ឋានថ្មីក្រោយចាប់ដៃគូជាមួយ​ក្រុមហ៊ុន Fuxing Steel Buildings
08-August-2024

(Khmer) ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ដោយនៅរសៀលថ្ងៃទី០៨ ខែសីហានេះ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Fuxing Steel Buildings ដើម្បីសិក្សាគម្រោងជួសជុល ឬអាចនឹងសាងសង់កីឡដ្ឋានថ្មី នៃកីឡដ្ឋានគិរីវង់សុខសែនជ័យ។

កិច្ចសន្យានេះផ្ដោតលើ ការរៀបចំនូវទីលានស្មៅធម្មជាតិស្ដង់ដារ កន្លែងអង្គុយ ពិសេសការបំពាក់នូវភ្លើងបំភ្លឺ សម្រាប់បម្រើការពេលយប់ ដើម្បីសម្រួលឲ្យអ្នកគាំទ្រ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡាបាល់ជាតិផងដែរ ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម សុខ សប្បាយណា អនុប្រធានក្លិបគិរីវង់សុខសែនជ័យ និងលោក កាំង សេន នាយកប្រតិបត្តិក្រុមហ៊ុនសាងសង់ខាងលើ ក្នុងនោះក៏មានការបង្ហាញនូវគំរូប្លង់ពង្រៀងកីឡដ្ឋានផងដែរ ។

ads
ads