ads
ads
(Khmer) បញ្ហា​ជំពាក់​ប្រាក់​ខែ​កីឡាកររបស់​ក្លិបក្នុងលីគ​អាច​ធ្វើ​ឲ្យ FIFA ពិន័យបាល់ទាត់ម៉ាឡេស៊ី
17-July-2024

(Khmer) អ្នកសង្កេតការណ៍កីឡានៅប្រទេសម៉ាឡេស៊ីលោក Datuk Dr Pekan Ramli បានព្រមានថា សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) អាចប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប្រសិនបើបញ្ហាជំពាក់ប្រាក់បៀវត្សរ៍ក្នុងលីគម៉ាឡេស៊ី មិនអាចដោះស្រាយបាន។

យោងតាមសេចក្តីថ្លែងការណ៍របស់គាត់នៅក្នុងសារព័ត៌មាន Berita Harian, FAM និង Malaysian Football League (MFL) និងស្ថាប័នគ្រប់គ្រងនៃលីគម៉ាឡេស៊ី ត្រូវដោះស្រាយបញ្ហានេះភ្លាមៗមុនពេល FIFA ចាត់វិធានការទល់នឹងម៉ាឡេស៊ី។ បញ្ហាជំពាក់ប្រាក់ខែតែងតែកើតមានជារៀងរាល់រដូវកាល ហើយវាក៏ប៉ះពាល់ដល់មុខមាត់លីគម៉ាឡេស៊ីនៅអាស៊ីដែរ។

«ស្ថានការណ៍ក្នុង M League កាន់តែអាក្រក់ទៅៗ ហើយគួរឲ្យព្រួយបារម្ភ លុះត្រាណាតែមានចំណាត់ការភ្លាមៗ និងការសម្រេចចិត្តដោយភាគីពាក់ព័ន្ធក្នុងលីគ និង FAM នោះ យើងមានហានិភ័យក្នុងការប្រឈមមុខនឹងការដាក់ទណ្ឌកម្មពី FIFA បន្ទាប់ពីបញ្ហាប្រាក់ខែមិនទាន់ដោះស្រាយ»។

«វិបត្តិនេះក៏ប៉ះពាល់ដល់សមត្ថភាពរបស់យើងក្នុងការទាក់ទាញកីឡាករបរទេសក្នុងរដូវកាលខាងមុខ ដែលជះឥទ្ធិពលដល់ក្រុមដូចជា Johor Darul Ta’zim, Terengganu និង Selangor »។

លោក Pekan បាននិយាយថា៖ «ទោះបីជាក្រុមមិនពាក់ព័ន្ធនឹងបញ្ហាក៏ដោយ ក៏វានៅតែប្រឈមនឹងការពិន័យដោយសារតែកេរ្តិ៍ឈ្មោះរបស់លីគដែលខូច»។

កាលពីមួយរយៈមុន ប្រធានក្រុម KL City កីឡាករ Paulo Josue បង្ហើបថា ខ្លួនមិនបានទទួលប្រាក់បៀវត្សរ៍រយៈពេល 7 ខែចាប់តាំងពីខែធ្នូ ឆ្នាំ 2023 ។

តាមពិតទៅ ក្រុម Super League មួយចំនួនក៏បានចាប់ផ្តើមបរាជ័យក្នុងការបើកប្រាក់បៀវត្សរ៍ដល់កីឡាកររបស់ពួកគេផងដែរ ដែលបង្ហាញថាពួកគេមិនមានហិរញ្ញវត្ថុរឹងមាំដើម្បីបន្តការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ។

ads
ads