ads
ទីក្រុងធំៗ ២ទទួលការប្រកួតបើកឆាកនិងផ្តាច់ព្រ័ត្រ Euro ឆ្នាំ២០២៨
13-November-2025

ក្នុងចំណោមទីក្រុងធំៗទាំង៨របស់ប្រទេសសហម្ចាស់ផ្ទះយូរ៉ូ ២០២៨ នៅក្នុងចក្រភពអង់គ្លេស មានតែទីក្រុង២ប៉ុណ្ណោះដែលត្រូវរៀបចំទទួលការប្រកួតបើកឆាកនិង បិទការប្រកួត។ ទីក្រុងចំនួនប្រាំ៨នៅក្នុងប្រទេសសហម្ចាស់ផ្ទះទាំង៤របស់ចក្រភពអង់គ្លេស គឺអង់គ្លេស ស្កុតឡែន វែល និងសាធារណរដ្ឋអៀរឡង់ នឹងរៀបចំការប្រកួតដែលមានក្រុមចំនួន ២៤។ទីក្រុងទាំង៨នោះរួមមាន Birmingham,Cardiff, Dublin,Glasgow,Liverpool.London. Manchester និង Newcastle។

យោងតាមអ្នករៀបចំកម្មវិធី បានបញ្ជាក់ជាផ្លូវការកាលពីថ្ងៃពុធថា ការប្រកួតបើកឆាកពានរង្វាន់ជើងឯកអឺរ៉ុបឆ្នាំ២០២៨ នឹងត្រូវធ្វើឡើងនៅទីក្រុង Cardiff ពហុកីឡដ្ឋានជាតិរបស់ប្រទេសវែល។ ការប្រកួត Euro ២០២៨នឹងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយចក្រភពអង់គ្លេស ដោយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងត្រូវលេងនៅពហុកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍។

ប្រទេសអង់គ្លេសធ្លាប់ជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ដែលត្រូវបានពន្យារពេលមួយឆ្នាំដោយសារតែជំងឺរាតត្បាត COVID-19។ ប្រទេសនេះក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ១៩៩៦ ផងដែរ។ ការចាប់ឆ្នោតសម្រាប់វគ្គជម្រុះនឹងត្រូវធ្វើឡើងនៅទីក្រុង Belfast ក្នុងខែធ្នូ ឆ្នាំ២០២៧។

លោក Keir Starmer នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបានមានប្រសាសន៍ថា “ការប្រកួតនេះនឹងនាំអ្នកគាំទ្រមកពីទូទាំងទ្វីបអឺរ៉ុបទៅកាន់ទីក្រុងបាល់ទាត់ដ៏ល្បីល្បាញដូចជាទីក្រុង Birmingham និង Glasgow ជម្រុញមនុស្សជំនាន់ក្រោយឱ្យចងស្បែកជើងរបស់ពួកគេ និងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ។ ការប្រកួតនេះត្រូវបានគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៨នៅឯពហុកីឡដ្ឋានជាតិនៃប្រទេសវែល។ វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ៩ខែកក្កដា នៅពហុកីឡដ្ឋាន Wembley៕

ប្រភព៖ AP

ads