ads
ទីក្រុង Cardiff នឹងរៀបចំធ្វើការប្រកួតបើកឆាក Euro ឆ្នាំ ២០២៨
13-November-2025

ទីក្រុង Cardiff នៃប្រទេសវ៉េល ត្រូវបានជ្រើសរើសជាទីតាំងកន្លែងរៀបចំធ្វើការប្រកួតបើកឆាកពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro ឆ្នាំ ២០២៨ នៅពេលវគ្គ ៤ក្រុម និងផ្តាច់ព្រ័ត្រ ធ្វើនៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ កីឡដ្ឋាន Principality របស់ Cardiff ក៏ធ្លាប់រៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ ២០១៧ ផងដែរ។ កីទ្បដ្ឋានទាំង ៩ ទីតាំងក្នុងចំណោម ៤ ប្រទេសម្ចាស់ផ្ទះអង់គ្លេស ស្កុតឡែន វេលស៍ និងសាធារណរដ្ឋអៀរឡង់ ដែលមាន ២៤ ប្រទេស (ក្រុម) ចូលរួមក្នុងពានរង្វាន់ខាងលើនេះ។

ជាមួយគ្នានេះ អៀរឡង់ខាងជើងក៏ត្រូវបានកំណត់ជាប្រទេសម្ចាស់ផ្ទះផងដែរ ក៏ប៉ុន្តែកីទ្បដ្ឋាន Casement Park  របស់ Belfast ត្រូវបានដកចេញជាជម្រើសមួយ ដោយសារខ្វះថវិកា។ ការ​សម្រេច​ចិត្ត​របស់ UEFA ក្នុង​ការ​ប្រកួត​ដំបូង​ក្នុង​រដ្ឋធានី​វែល​ត្រូវ​បាន​បញ្ជាក់ ​ខណៈ​ដែល​ការ​កិច្ចប្រជុំ​ត្រូវ​បាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​ក្នុង​ទីក្រុង​ឡុងដ៍​កាល​ពី​ថ្ងៃ​ពុធ។ ហើយលោក Noel Mooney ប្រធានសហព័ន្ធបាល់ទាត់វ៉េលបានចាត់ទុកថា៖ «នេះនឹងក្លាយជាលើកទីមួយហើយដែល ‘The Red Wall’ ដែលជាអ្នកគាំទ្រវេលស៍ដ៏ងប់ងល់របស់យើងនឹងជួបប្រទះការប្រកួតអន្តរជាតិដ៏ធំមួយនៅលើទឹកដីកំណើត»៕

ប្រភព៖ BBC

ads