យោងតាមសារព័ត៌មាន Diario Sport ចេញផ្សាយកាលពីថ្ងៃអង្គារទី ១១វិច្ឆិកា ២០២៥ បានឲ្យដឹងថា ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski កំពុងពិចារណាយ៉ាងម៉ត់ចត់អំពីការចូលនិវត្តន៍ពីអាជីពបាល់ទាត់ ប្រសិនបើក្រុម Barcelona សម្រេចចិត្តអនុញ្ញាតឱ្យគាត់ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ ខ្សែប្រយុទ្ធប៉ូឡូញនឹងអស់សុពលភាពកិច្ចសន្យានៅរដូវក្តៅ ខណៈប្រភពខាងលើបានរាយការណ៍ថាក្លឹបBarca ទំនងជាមិនបន្តកិច្ចសន្យាថ្មីទៀតទេ។

សេចក្តីការណ៍បាននិយាយថា Lewandowski និងក្រុមគ្រួសាររបស់គាត់ស្រឡាញ់ទីក្រុង Barcelona ហើយទំនងជាមិនចាកចេញទៅលេងនៅលីគបាល់ទាត់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនោះទេ Saudi Pro League ។ ទីភ្នាក់ងារទិញ ដូរកីឡាករ របស់អារ៉ាប៊ីសាអូឌីតបានព្យាយាមល្បួង Lewandowski ឱ្យផ្លាស់ទៅមជ្ឈិមបូព៌ាជាមួយនឹងប្រាក់ច្រើន ប៉ុន្តែកីឡាករវ័យ៣៧ឆ្នាំរូបនេះមិនខ្វល់ពីរឿងទាំងអស់នោះទេ។
Lewandowski ដែលរកបាន១០៨ គ្រាប់សម្រាប់ក្រុម Barcelona ក្នុងរយៈពេលបីឆ្នាំ អាចនឹងបញ្ចប់ការព្យួរស្បែកជើងរបស់គាត់ទីក្រុងBarcelona។Lewandowski លោតឡើងដល់លេខ២ក្នុងបញ្ជីកីឡាករ រកគ្រាប់បាល់បានច្រើនជាងគេនៅ La Liga បន្ទាប់ពីចាប់ផ្តើមបាន៤ ប្រកួត៕