Paris Saing Germain ក្រុមគ្រងតំណែងជើងឯក UEFA Champions League កំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹបបាល់ទាត់តួកគី Galatasaray ជាមួយនឹងរបាយការណ៍បង្ហាញថាក្លឹបនេះគ្រោងនឹងចំណាយជាង ១៨៤លានដុល្លារ។ ក្រៅពីក្លិបយក្សបារាំងនេះក៏មានក្លិបធំៗមួយចំនួនទៀតដូចជា៖ Chelsea, Manchester Utd និង Barcelona ក៏កំពុងចាប់អារម្មណ៍ចង់បានផងដែរ។ យោងតាមសារព័ត៌មានអេស្ប៉ាញ Fichajes ក្លិប PSG បានចាត់ទុក Osimhen ជាគោលដៅផ្ទេរចម្បងរបស់ពួកគេមុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់។ ក្លឹបប៉ារីសនេះត្រូវបានគេនិយាយថាកំពុងស្វែងរកខ្សែប្រយុទ្ធដែលមានសមត្ថភាព ខណៈដែលអ្នកចាត់ការ Luis Enrique ត្រូវបានគេរាយការណ៍ថាទទូចលើខ្សែប្រយុទ្ធលំដាប់ពិភពលោកដែលមានសមត្ថភាពប្រែក្លាយពីការគ្រប់គ្រងបាល់ទៅជាការកគ្រាប់បាល់បញ្ចូលទី។

ក្លិប Galatasaray ដែលបានចុះហត្ថលេខាជាមួយ Osimhen ពីក្លិប Chelsea ក្នុងតម្លៃកំណត់ត្រាជាង៨០លានដុល្លារកាលពីប៉ុន្មានខែមុន ឥឡូវនេះបានដាក់តម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលជាង ១៧០លានដុល្លារលើខ្សែប្រយុទ្ធនីហ្សេរីយ៉ាអាយុ ២៦ ឆ្នាំរូបនេះ ដែលជាតម្លៃមួយដែលអាចធ្វើឱ្យគាត់ក្លាយជាកីឡាករថ្លៃបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់។ លោក Dursun Ozbek ប្រធានក្លិប Galatasaray បាននិយាយថាគ្មានការចរចាណាមួយនឹងចាប់ផ្តើមក្រោម១០០លានដុល្លារនោះទេ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្លឹបតួកគីក្នុងការរក្សាតារាឆ្នើមរបស់ពួកគេ៕
